
ទិដ្ឋភាពនៃជំនួបរវាងនាយករដ្ឋមន្ត្រីេរដ្ឋាភិបាលវៀតណាម
លោក Nguyen Xuan Phuc ជាមួយសហគ្រិនជប៉ុន (រូបថតៈ Vũ Dũng/VOV)
អស់រយៈពេល៤០ឆ្នាំបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី២១កញ្ញា) មកជប៉ុនបានក្លាយទៅជាដៃគូសំខាន់ជួរមុខរបស់វៀតណាម។ ប្រទេសទាំងពីរបានលើកកំពស់ទំនាក់ទំនងឡើងដៃគូយុទ្ធសាស្ត្រ ដើម្បីសន្តិភាពនិងវិបុលភាពនៅទ្វីបអាស៊ីនាឆ្នាំ២០០៩។ ដល់ឆ្នាំ២០១៤ វៀតណាមនិងជប៉ុនបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតទំនាក់ទំនងយុទ្ធសាស្ត្របើកទូលាយ ដើម្បីសន្តិភាពនិងវិបុល ភាពនៅទ្វីបអាស៊ី។ក្នុងឆ្នាំ២០១៥ ក្នុងដំណើរទស្សនកិច្ចនៅជប៉ុន អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong និងនាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe បានចេញ សេចក្តីថ្លែងការណ៍រួម ស្តីពីទស្សនវិស័យរួមនៃទំនាក់ទំនងវៀត ណាម-ជប៉ុន។
ជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច
ទំនាក់ទំនងទ្វេភាគីវៀតណាម-ជប៉ុនមានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់លើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ នា បច្ចុប្បន្ន ជប៉ុនកំពុងជាដៃគូសំខាន់ជួរមុខរបស់វៀតណាមជាប្រទេស G7 ដំបូងបានទទួលស្គាល់បទបញ្ញត្តិទីផ្សាររបស់វៀតណាម។ ប្រសិនបើនា ឆ្នាំ ២០០៦ តម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីទទួលបានគឺ ៩,៩៣ ពាន់លាន ដុល្លារអាមេរិកប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នតួរលេខនេះបានកើនឡើងជិត៣០ពាន់លានដុល្លារអាមេរិក។ ជាពិសេស ខណៈដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីបាននិងកំពុងបានចុះហត្ថលេខានោះនឹងក្លាយទៅជាកម្លាំងចលករសម្រាប់ជម្រុញទំនាក់ទំនងពាណិជ្ជកម្មរវាងមុខសញ្ញាចូលរួមនានាក្នុងនោះមានវៀតណាមនិងជប៉ុន។
ក្នុងបរិបទដែលវៀតណាមកំពុងអនុវត្តការកែទម្រង់និងរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវីញយ៉ាងជ្រាលជ្រៅ គឺឱកាសសម្រាប់វិនិយោគធ្វើអាជីវកម្មនៅវៀតណាមកាន់តែកើនច្រើនចំពោះដៃគូសហគ្រាសជប៉ុនដែរ។ ស្តីពីឱកាសសហប្រតិបត្តិការនៅវៀតណាម អគ្គនាយកប្រតិបត្តិក្រុមហ៊ុនហិរញ្ញវត្ថុ Daiwa Security លោក Yuchi Akai បានឲ្យដឹងថា៖
“យើងខ្ញុំមានមូលនិធិមួយដោយអំពាវនាវការវិនិយោគថ្មីនៅទីផ្សារវៀតណាម ហើយប្រមូលបានប្រាក់ជាច្រើនចូលក្នុងមូលនិធិនេះ។ យើងខ្ញុំក៏បានធ្វើការឧទ្ទេសនាមឲ្យស្គាល់រវាងសហគ្រិនវៀតណាមជាមួយសហគ្រិនជប៉ុន។
បច្ចុប្បន្ន យើងខ្ញុំ កំពុងធ្វើការអំពាវនាវលើវិស័យហិរញ្ញវត្ថុចូលវៀតណាម”។
ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្នុងដំណើរទស្សនកិច្ចជប៉ុនលើកនេះរបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc វេទិកាសគ្រាសទ្វេភាគីធំបំផុត តាំងពីមុនមកនឹងបានរៀបចំឡើងនាថ្ងៃទី ៥ មិថុនាដោយមានការចូលរួមរបស់សហ គ្រាស ១.៥០០ នៃប្រទេសទាំងពីរ។ នៅក្នុងវេទិកានេះ លោក Nguyen Xuan Phuc នឹងថ្លែងសារមួយស្តីពីការប្តេជ្ញានិងសកម្មភាពរបស់រដ្ឋាភិបាលវៀតណាមក្នុងការ បង្កើតបរិយាកាសធ្វើអាជីវកម្មតម្លាភាពនិងបើកចំហ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសជប៉ុនផងដែរ។ អញ្ជើញថ្លែងមតិបន្ទាប់ពីជំនួបជាមួយនាយករដ្ឋ មន្ត្រីវៀតណាមមក លោក Toshifumi ប្រធានសម្ព័ន្ធក្រុមហ៊ុន J-Power បានឲ្យដឹងថា៖
“ក្រុមហ៊ុនរបស់យើងខ្ញុំមានតួនាទីសំខាន់សម្រាប់ខឿនសេដ្ឋកិច្ចជប៉ុន ហើយពិតណាស់ថា ដោយបទពិសោធន៍ដែលមានស្រាប់ យើងខ្ញុំអាចជួយឧបត្ថម្ភ ភាគី វៀតណាមអំពីកិច្ចសហប្រតិបត្តិការពិគ្រោះយោបល់បច្ចេកទេសក៏ដូចជាវិនិយោគ។សង្ឃឹមថា ជំនួបនេះនឹងជាការបោះជំហានបឋមដើម្បីអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការ វិនិយោគនាពេលអនាគត”។
ប្រការគួរឲ្យកត់សម្គាល់គឺក្នុងដំណើទស្សនកិច្ចនេះ ថ្នាក់ដឹកនាំ ខេត្ត ទីក្រុងមួយចំនួនរបស់វៀតណាមបានចុះហត្ថលេខាសហប្រតិបត្តិការជាមួយសហគ្រាស ជប៉ុនដោយកិច្ចសន្យាមានតម្លៃរាប់ពាន់លានដុល្លារអាមេរិក។
សម្តែងនូវតួនាទីរបស់វៀតណាមរួមជាមួយដៃគូនានាទប់ទល់ជាមួយរាល់ការសាកល្បងក្នុងតំបន់ ក្នុងដំណើរទស្សនកិច្ចជប៉ុនលើកនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសម្ព័ន្ធក្រុមហ៊ុន Nikkei អញ្ជើញជាវាគ្មិននៅសម័យបើកសន្និសីទអន្តរជាតិ ស្តីពីអនាគតទ្វីបអាស៊ីដែលប្រព្រឹត្តទៅក្នុងថ្ងៃ ទី ៥ និង ទី ៦ ខែមិថុនា ឆ្នាំ២០១៧ នៅទីក្រុងតូក្យូ។ នៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាមបានអះអាងនូវការសន្យារបស់វៀតណាមចំពោះសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍ក្នុងតំបន់ ជាពិសេសគឺផ្ញើសារមួយទៅសហគមន៍ អន្តរជាតិអំពីប្រទេសវៀតណាមមួយដែលកំពុងធ្វើសមាហរណកម្មអន្តរជាតិ បើកចេញឱកាសសហប្រតិបត្តិការសម្រាប់ដៃគូនិងសគ្រាសនានាក្នុងនោះមានសហគ្រាសជប៉ុន។
អស់រយៈពេល៤០ឆ្នាំបង្កើតទំនាក់ទំនងការទូតមក ដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុនលើកនេះរបស់លោក Nguyen Xuan Phuc បានរួមចំណែកបង្កើតឡើងរលកវិនិយោគថ្មីរបស់សហគ្រាសជប៉ុនចូលមកវៀតណាមនាប៉ុន្មានឆ្នាំខាងមុខ។ នេះជាប្រភពកម្លាំងសំខាន់ រួមចំណែកសកម្មទៅក្នុងកិច្ចការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់វៀតណាមនាពេលអនាគត៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម