ព័ត៌មាន

វៀតណាមនិងក្រិក បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម

នារសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសក្រិក Nikolaos Dendias ដែលកំពុងបំពេញទស្សនកិច្ចនិងធ្វើការនៅវៀតណាម។
  ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសក្រិក Nikolaos Dendias (រូបថត៖ TTXVN)  

ក្នុងជំនួបនេះ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានស្វាគមន៍ចំពោះអំណោយជាថវិការចំនួន ៥០.០០០ អឺរ៉ូដែលក្រិកជូនដល់មូលនិធិអូឡាំពិកវៀតណាម ព្រមទាំងថ្លែងអំណរគុណក្រិកដែលបាន ជួយវៀតណាមក្នុងឆ្នាំ ២០២១ នូវវ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន ២៥០.០០០ ដូស។ ធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃជំនួបពិភាក្សារវាងរដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានស្នើថា ភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាពហុភាគី និងអន្តរជាតិ; បង្កើតការផ្លាស់ប្តូរដ៏រឹងមាំក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការដឹកជញ្ជូន ការពារជាតិ ការបណ្តុះបណ្តាល កម្លាំងពលកម្ម កិច្ចសហប្រតិបត្តិការក្នុងតំបន់ សកម្មភាពការទូតប្រជាជន ក៏ដូចជា ជម្រុញការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវ  សមុទ្រនាពេលខាងមុខ។

លោករដ្ឋមន្ត្រីការបរទេសក្រិក Nikolaos Dendias បានជម្រាបប្រធានរដ្ឋ លោក Nguyen Xuan Phuc អំពីកិច្ចសន្ទនាប្រកបដោយជោគជ័យជាមួយរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ដែលក្នុងនោះ បានឯកភាពយ៉ាងខ្លាំងចំពោះការគោរពតាមអនុសញ្ញារបស់អង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២  អំពីសមុទ្រខាងកើត។ ភាគីទាំងពីរក៏បានពិភាក្សាអំពីវិធានការជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនយោបាយ-ការទូត ពាណិជ្ជកម្ម វិនិយោគ ការពារជាតិ វប្បធម៌ ទេសចរណ៍ និងការធ្វើចំណាកស្រុកស្របច្បាប់។

មុននោះ នាព្រឹកថ្ងៃទី ១ សីហា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេស Nikolaos Dendias៕


top