រដ្ឋមន្រ្តីទាំងពីរបានអះអាងថា កិច្ចសហប្រតិបតិ្តការក្នុងឆ្នាំ២០១៩រវាងភាគីទាំងពីរទទួលបានលទ្ធផលជាវិជ្ជមាន ដែលរួមចំណែកយ៉ាងសំខាន់ ក្នុងការងារធានាសន្តិសុខ សណ្ដាប់ធ្នាប់នៅប្រទេសទាំងពីរនិយាយរួមនិងនៅ ប្រទេសនីមួយៗនិយាយដោយឡែក ក្នុងបរិបទដែលពិភពលោកកំពុងមានការវិវត្តន៍ដ៏ស្មុគស្មាញ។
នាថ្ងៃទី១៨ខែមករា នៅទីក្រុងហូជីមិញ គណៈប្រតិភូនៃក្រសួងនគរបាលវៀតណាមដឹកនាំដោយលោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្រ្តី ក្រសួងនគរបាលនិងគណៈប្រតិភូក្រសួងមហាផ្ទៃកម្ពុជាដឹកនាំដោយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានជួបពិភាក្សាការងារដើម្បីវាយតម្លៃចំពោះផែនការសហប្រតិបត្តិការ ឆ្នាំ២០១៩។
រដ្ឋមន្រ្តីទាំងពីរបានអះអាងថា កិច្ចសហប្រតិបតិ្តការក្នុងឆ្នាំ២០១៩រវាងភាគីទាំងពីរទទួលបានលទ្ធផលជាវិជ្ជមាន ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការងារធានាសន្តិសុខ សណ្ដាប់ធ្នាប់នៅប្រទេសទាំងពីរនិយាយរួមនិងនៅ ប្រទេសនីមួយៗនិយាយដោយឡែក ក្នុងបរិបទដែលពិភពលោកកំពុងមានការវិវត្តន៍ដ៏ស្មុគស្មាញ។ ភាគីទាំងពីរបានអះអាងថា នឹងបន្តសហប្រតិបតិ្ត ការយ៉ាងស្អិតរមួតថែមទៀតនៅវេទិកាអន្តរជាតិទ្វេភាគីនិងពហុភាគី។
ក្នុងឱកាសនេះដែរ រដ្ឋមន្រ្តីទាំងពីរបានចុះហត្ថលេខាលើផែនការសហប្រតិបតិ្តការឆ្នាំ២០២០រវាងក្រសួងទាំងពីរ៕
តាម VOV5- វិទ្យុសម្លេងវៀតណាម