នាយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញនិងគណៈប្រតិភូវៀតណាមបានមកដល់អាកាសយានដ្ឋានអន្តរ ជាតិ Noi Bai នៃទីក្រុងហាណូយ បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំអ្នកត្រួសត្រាយប្រចាំឆ្នាំលើកទី ១៦ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) និងបំពេញទស្សនកិច្ចការងារនៅប្រទេសចិន។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញផ្តល់បទសម្ភាសន៍ ស្តីអំពីលទ្ធផលនៃដំណើរទស្សនកិច្ចការងាររបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ទៅកាន់ប្រទេសចិន (រូបថត៖ VGP/Nhat Bac)
អញ្ជើញឆ្លើយតបនឹងសារព័ត៌មានអំពីលទ្ធផល
នៃដំណើរទស្សនកិច្ចការងារនៅប្រទេសចិនរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញ
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន បានឲ្យដឹងថា
សកម្មភាពទ្វេភាគីនិងពហុភាគីរបស់នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ
និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមទទួលបានការតាម
ដានយ៉ាងយកចិត្តទុកដាក់ពីមតិសាធារណៈក្នុងតំបន់ និងអន្តរជាតិ ដោយហេតុនោះ
រួមចំណែកលើកកំពស់មុខមាត់វៀតណាមលើឆាកអន្តរជាតិ។
ជាមួយ
នឹងសកម្មភាពចំនួន ៣០ នៃដំណើរបំពេញការងារ
គណៈប្រតិភូវៀតណាមបានបន្សល់ទុកនូវសញ្ញាណរបស់ខ្លួន
និងបានរួមចំណែកយ៉ាងសំខាន់ចំពោះជោគជ័យរួមនៃសន្និសីទ។
ជាមួយនឹងចំណុចលេចធ្លោគឺកិច្ចសន្ទនាគោលនយោបាយពិសេសលើប្រធានបទ “យុគសម័យថ្មីរបស់វៀត ណាម៖ ពីចក្ខុវិស័យទៅសកម្មភាព” និងកិច្ចសន្ទនាផ្ទាល់ជាមួយប្រធានប្រតិបត្តិ
WEF លោក Børge Brende នាយករដ្ឋមន្ត្រី
លោក ហ្វាម មិញ ជិញ បានចែករំលែកជាមួយមិត្តអន្តរជាតិអំពីដំណើររឿងបំផុសគំនិតរបស់វៀតណាម
ជាមួយ “គោលនយោបាយសសរស្តម្ភទាំង ៤”។
តាមទស្សនៈពហុភាគី
លោកនាយករដ្ឋមន្ត្រីបានធ្វើអត្ថាធិប្បាយយ៉ាងស៊ីជម្រៅអំពីស្ថានភាពពិភពលោក
ដោយបញ្ជាក់ថា តំបន់អាស៊ីមានមូលដ្ឋានគ្រប់គ្រាន់ ដើម្បីបន្តអភិវឌ្ឍន៍
និងដើរតួនាទីសំខាន់ឈានមុខគេក្នុងសេដ្ឋកិច្ចពិភពលោក៕