ព័ត៌មាន

វៀតណាមនាំចេញផ្លែមៀនទៅកាន់ទីផ្សារ អូស្ត្រាលី


(រូបថត៖ VOV)
 

ចាប់ពីដើមរដូវផ្លែមៀនមក វៀតណាមនាំចេញផ្លែមៀនស្រស់ៗប្រមាណ ៣០ តោន ទៅកាន់ទីផ្សារ អូស្ត្រាលី។ នាពេល​ថ្មីៗនេះ វៀតណាមបាននាំចេញផ្លែមៀនចំនួន ៧ តោនកន្លះទៅកាន់អូស្ត្រាលីខាងត្បូង។
 
ដើម្បី​ជួយផ្សព្វផ្សាយផ្លែមៀនស្រស់ៗរបស់វៀតណាមនៅអូស្ត្រាលីនោះស្ថាប័នពាណិជ្ជកម្មវៀតណាមប្រចាំនៅអូស្ត្រាលីបានសហការជាមួយសហគ្រាសនានា បានជួយផ្សព្វផ្សាយផ្លែមៀននៅអូស្ត្រាលី។ លោក Nguyen Phu Hoa ប្រធានស្ថាប័នពាណិជ្ជកម្មវៀតណាមប្រចាំនៅអូស្ត្រាលីបានថ្លែងថា៖
 
“ស្ថាប័នពាណិជ្ជកម្មវៀតណាមបានរៀបចំកម្មវីធី ផ្សព្វផ្សាយមួយដែលមានឈ្មោះថា“ផ្លែមៀន វៀតណាម!” ដើម្​បីរំលឹក​ដល់ស្រុកកំណើតវិញ។ ក្នុងវិបត្តិជំងឺរាតត្បាតកូវីដ ១៩ នោះ អាណិកជនជាច្រើនរូបមិនអាចវិលប្រឡប់ទៅស្រុក​កំណើតវិញបានហើយ។ ដូច្នេះពិសារផ្លែមៀន ក៏ជាវិធីមួយដើម្បីជួយគាំទ្រ និងនឹករលឹកដល់ស្រុកកំណើត ផងដែរ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top