ព័ត៌មាន

វៀតណាមទាក់ទាញភ្ញៀវអន្តរជាតិជិត ១៤ លាននាក់ក្នុងរយៈពេល ៨ ខែ

ទិន្នន័យពីការិយាល័យស្ថិតិទូទៅ (ក្រសួងហិរញ្ញវត្ថុ) បានប្រកាស នាថ្ងៃទី ៦ ខែកញ្ញា បរិមាណភ្ញៀវអន្តរជាតិមកកាន់វៀត ណាមក្នុងខែសីហា ឆ្នាំ ២០២៥ បានកើនឡើងដល់ ១,៦៨ លាននាក់ កើនឡើង ១៦,៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ។

ភ្ញៀវទេសចរអន្តរជាតិមកទស្សនាផ្លូវហាណូយ (រូបថត៖ Pham Kien/TTXVN)

ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះចំនួនភ្ញៀវអន្តរជាតិសរុបឈានដល់ជិត ១៤ លាននាក់ កើនឡើងជាង ២១% នៃរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមការវាយតម្លៃរបស់នាយកដ្ឋានទេសចរណ៍វៀតណាម ទោះបីកំពុងស្ថិតក្នុងរដូវទាបនៃទេសចរណ៍អន្តរជាតិក៏ដោយ ប៉ុន្តែលទ្ធផលវិជ្ជមានក្នុង ខែកក្កដានិងសីហា បានបង្ហាញសញ្ញាច្បាស់លាស់នៃការងើបឡើងវិញ និងកំណើនទីផ្សារទេសចរណ៍អន្តរជាតិ (ចូល) មកកាន់វៀតណាម។

ទាក់ទងនឹងទីផ្សារ ប្រទេសចិន និងកូរ៉េខាងត្បូងបន្តរក្សាជំហរឈានមុខគេ ដោយរួមចំណែកជិតពាក់កណ្តាលនៃចំនួនភ្ញៀវអន្តរជាតិសរុបមកវៀត ណាម។ ទីផ្សារផ្សេងទៀតនៅក្នុងទីផ្សារកំពូលទាំង ១០ ដែលបញ្ជូនភ្ញៀវទេសចរមកកាន់ប្រទេស វៀតណាម រួមមានៈ តៃវ៉ាន់ (ចិន) សហរដ្ឋអាមេរិក ជប៉ុន កម្ពុជា ឥណ្ឌា រុស្ស៊ី អូស្ត្រាលី និងម៉ាឡេស៊ី៕


top