ពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រយុទ្ធប្រឆាំងបទល្មើសតាមអ៊ីនធឺណិត គឺជាព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់ ហើយវៀតណាមនឹងផ្តោតសំខាន់ដើម្បីធានាថា ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព ឧឡារិក និងវិជ្ជាជីវៈ។
សន្និសីទវាយតម្លៃការត្រៀមរៀបចំ ធានាសន្តិសុខ និងសណ្តាប់ធ្នាប់សម្រាប់ពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រយុទ្ធប្រឆាំងបទល្មើសតាមអ៊ីនធឺណិត។ រូបថត៖ Huy Nam /VOV
នេះគឺជាការអះអាងរបស់ឧត្តមសេនីយឯក Pham The Tung អនុរដ្ឋមន្ត្រីក្រសួងនគរបាល ប្រធានគណៈកម្មាធិការដឹកនាំការរៀបចំពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រយុទ្ធប្រឆាំងបទល្មើសតាមអ៊ីនធឺណិត ក្នុងសន្និសីទវាយតម្លៃការរៀបចំ ធានាសន្តិសុខនិងសណ្តាប់ធ្នាប់សម្រាប់ពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រយុទ្ធប្រឆាំងបទល្មើសតាមអ៊ីនធឺណិតដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៦ សីហា នៅទីក្រុង ហាណូយ៖ “នេះជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់បំផុត ដោយបញ្ជាក់ពីកិត្យានុភាព និងឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ។ ឆ្នាំនេះ វៀតណាមមានព្រឹត្តិការណ៍នយោបាយសំខាន់ៗជាច្រើន ដូច្នេះ ការរៀបចំឱ្យបានល្អ និងប្រុងប្រយ័ត្នកាន់តែខ្លាំង នោះសន្តិសុខនិងសុវត្ថិភាពកាន់តែប្រសើរជាង”។
ឧត្តមសេនីយឯក Pham The Tung ក៏បានស្នើដល់សមាជិកនៃគណៈកម្មាធិការដឹកនាំត្រូវយកចិត្តទុកដាក់រៀបចំឱ្យបានល្អបំផុត ដើម្បីឲ្យពិធីចុះហត្ថលេខាលើអនុសញ្ញាទទួលបានលទ្ធផលយ៉ាងទូលំទូលាយ ធានាជោគជ័យអំពីខ្លឹមសារ; សន្តិសុខ សុវត្ថិភាព ការគោរពក្នុងពិធីការនិងការទូត; ក៏ដូចជារូបភាពប្រទេសជាតិ និងប្រជាជនវៀតណាមដ៏រួសរាយរាក់ទាក់ផងដែរ៕