កិច្ចពិភាក្សាការងាររវាងទាហាជាងវៀតណាម ជាមួយទាហានជាងបារាំង (រូបថត៖ Dương Giang/TTXVN)
នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងហាណូយ ក្រសួងការពារជាតិវៀតណាម បានរៀបចំកិច្ចប្រជុំនគណកម្មការ ទទួលបន្ទុកការចូលរួមបំពេញបេសកម្មរក្សា សន្តិភាពអង្គការសហប្រជាជាតិនៃក្រសួងការពារជាតិ សំដៅត្រួតពិនិត្យ ការងារត្រៀមរៀបចំ និងដោះស្រាយរាល់ការលំបាកសាកល្បងរបស់ក្រុមទាហានជាង ដែលចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ។
អញ្ជើញថ្លែងនៅទីនេះ លោក ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារជាតិបានឲ្យដឹងថា៖ អនុវត្តន៍គម្រោងកងទ័ពចូលរួមបំពេញបេសកកម្មរក្សា សន្តិភាពអង្គការសហប្រជាជាតិដំណាក់កាលពីឆ្នាំ២០១៤ ដល់ ឆ្នាំ២០២០ និងបណ្ដាឆ្នាំជាបន្តបន្ទាប់នោះ ក្រសួងការពារជាតិបានរៀបចំយ៉ាងសកម្មឲ្យក្រុមយុទ្ធជនជាង ដើម្បីដាក់ពង្រាយ នៅគណៈបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ ឲ្យសមស្របនៅពេលមានសំណូមពរ។ ការិយាល័យនយោបាយបានយល់ព្រម អំពីគោលការណ៍ទុកឲ្យក្រសួងការពារជាតិ ដាក់ពង្រាយក្រុមទាហានជាង ចូលរួមបំពេញបេសកកម្មរក្សា សន្តិភាពអង្គការសហប្រជាជាតិ។ អាស្រ័យហេតុនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិបានយល់ព្រម ចំពោះគោលការណ៍បញ្ជូនក្រុមយុទ្ធជនជាង ជំនួសឲ្យក្រុមទាហានជាងនៃចក្រភពអង់គ្លេសនាឆ្នាំ ២០២០ ខាងមុខ។
លោក ឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានស្នើឲ្យស្នងការរក្សាសន្តិភាពវៀតណាម បញ្ជាការដ្ឋានទាហានជាង និងស្នងការកម្លាំងទ័ពរួមសហការជាមួយអង្គភាព និងស្ថាប័នទាក់ទិននានាឯកភាពគ្នា អំពីកាបំពាក់ឧបករណ៍សម្រាប់ក្រុមទាហានជាងឲ្យគ្រប់គ្រាន់។ ព្រមទាំងចេញផ្សាយតារាងរៀបចំក្របខ័ណ្ឌ បំពាក់ឲ្យក្រុមទាហានជាងវៀតណាម ជាពិសេសគឺបម្រើអង្គការសហប្រជាជាតិត្រួតពិនិត្យ វាយតម្លៃ និងយល់ព្រមឲ្យវៀតណាម ដាក់ពង្រាយក្រុមទាហានជាងផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម