ព័ត៌មាន

វៀតណាមត្រូវតែប្ដូរផ្ដាច់និងក្លាហានថែមទៀតក្នុងការអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ

វៀតណាមត្រូវដើរលឿនជាងមុន កាន់តែប្ដូរផ្ដាច់ និងក្លាហានជាងមុន និងមានវិធី ផ្ទាល់ខ្លួនក្នុងការអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ តាមនោះបង្រួមគម្លាតជាមួយពិភពលោក។

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung ថ្លែងមតិនៅវេទិកា។ (រូបថត៖ VGP)

នេះត្រូវបានបញ្ជាក់ដោយឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung ក្នុងវេទិកា “ជំរុញនវានុវត្តន៍ អភិវឌ្ឍន៍ឧស្សាហកម្មបច្ចេកវិទ្យាយុទ្ធសាស្ត្រ” ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី ២ តុលា ក្នុងក្របខ័ណ្ឌនៃទិវានវានុវត្តន៍ជាតិនិង ការតាំងពិព័រណ៍អន្តរជាតិអំពីនវានុវត្តន៍វៀតណាមឆ្នាំ ២០២៥។

(រូបថត៖ VOV)

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung បានឲ្យដឹងថា វៀតណាមជានិច្ច កាលចាត់ទុកវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជា “កូនសោរមាស” ជាកត្តាគន្លឹះដើម្បីជំនះ ពុះពារលើអន្ទាក់ចំណូលមធ្យម ហើយឆ្ពោះទៅរក គោលដៅក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៤៥។ ដើម្បីអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី នវានុវត្តន៍ និងសម្រេចបាននូវសេចក្តីប្រាថ្នាប្រែក្លាយវៀតណាម ទៅជាមជ្ឈមណ្ឌល វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឈានមុខគេនោះ គ្រប់កម្រិត គ្រប់មូលដ្ឋាន អ្នកជំនាញវៀតណាម និងដើមកំណើតវៀតណាម ត្រូវតភ្ជាប់ជាមួយសាជីវកម្មបច្ចេក វិទ្យា និងអង្គការអន្តរជាតិនានា ដើម្បីទាញយកប្រយោជន៍ពីបច្ចេកវិទ្យា ស្នើយុទ្ធ សាស្ត្រ និងផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍សម្រាប់ឧស្សាហកម្មនានា លើកកំពស់តួនាទី នៃបណ្តាញនវានុវត្តន៍ដែលជា “ដៃពង្រីក” របស់រដ្ឋាភិបាល បង្កើតតម្លៃថ្មី និងកាលា នុវត្តភាពថ្មីនាពេលអនាគត។ លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung បាន សង្កត់ធ្ងន់ថា៖
“ដើម្បីបង្កើតឡើងការទម្លុះទម្លាយ យើងត្រូវពឹងផ្អែកលើចំណេះដឹង បច្ចេកវិទ្យា អ្នកមានទេពកោសល្យ និងស្ថាប័នត្រួសត្រាយផ្លូវ។ ហើយសំខាន់ជាងនេះទៅទៀត យើងត្រូវម្ចាស់ការបង្ហាញនូវសមត្ថភាពរបស់ខ្លួនក្នុងការចូលរួមក្នុងគ្រប់ដំណាក់កាលនៃខ្សែសង្វាក់តម្លៃសកល ចាប់យកស្តង់ដារអន្តរជាតិ ចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែ សង្វាក់តម្លៃ ហើយធ្វើសមាហរណកម្មជាមួយភាសាបច្ចេកវិទ្យាសកលផងដែរ”៕

top