ខែកម្មករឆ្នាំ ២០២៤ នឹងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា។ នេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំដើម្បីជួយដល់អាជ្ញាធរ និយោជក និងសង្គមទាំងមូល ផ្តោតការយកចិត្តទុកដាក់លើការថែទាំ ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករ និយោជិតនិងពលករ។ នៅវៀត ណាម ការថែទាំ ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលករ និយោជិត និងពលករ តែងតែជាអាទិភាពកំពូលក្នុងគោលនយោបាយអភិវឌ្ឍន៍ទាំងមូល។
បច្ចុប្បន្នវៀតណាមមានពលករជាង ៥២
លាននាក់។ សិទ្ធិរបស់ពលករជាផ្នែកមួយនៃប្រព័ន្ធសិទ្ធិមនុស្ស ដែលបក្ស និងរដ្ឋវៀតណាម
តែងតែផ្តោត យកចិត្តទុកដាក់ និងអនុវត្តតាមរយៈគោលការណ៍ណែនាំ និងគោលនយោបាយសំខាន់ៗ។
ការធានាសិទ្ធិរបស់ពលករត្រូវបានទទួលស្គាល់នៅក្នុងគោលនយោបាយសំខាន់ៗ
បញ្ហាសិទ្ធិមនុស្សនៅវៀតណាមត្រូវបានទទួលស្គាល់នៅក្នុងរដ្ឋធម្មនុញ្ញពីឆ្នាំ
១៩៤៦ រហូតដល់បច្ចុប្បន្ន។ មនុស្ស ក្នុងនោះមានវណ្ណៈកម្មករ និងនិយោជិត
ត្រូវបានកំណត់ថាជាមជ្ឈមណ្ឌល ជាកម្មវត្ថុ គោលដៅ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ។
សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣
(ឆ្នាំ២០២១) កំណត់យ៉ាងច្បាស់នូវគោលនយោបាយថែទាំប្រជាជនទាំងអស់ ធានានូវគោលនយោបាយពលកម្ម
ការងារ ចំណូល និងការអនុវត្តល្អសុខុមាលភាពសង្គម សន្តិសុខ; បន្តធ្វើឱ្យប្រសើរឡើងនូវសម្ភារៈ និងជីវភាពខាងវិញ្ញាណរបស់ប្រជាជន។
ចាប់តាំងពីឆ្នាំ ២០១៦ ដោយមានគំនិតផ្តួចផ្តើមរបស់សហព័ន្ធសហជីពវៀតណាម
លោកនាយករដ្ឋមន្ត្រីបានជួបសន្ទនាដោយផ្ទាល់ចំនួន ៧ លើកជាមួយកម្មករ និយោជិត
និងពលករនៅតាមខេត្ត តំបន់ជាច្រើន។ គំនិត បំណងប្រាថ្នា អនុសាសន៍
និងសំណើជាច្រើនដែលទាក់ទងដោយផ្ទាល់ទៅនឹងជីវភាព និងការងាររបស់កម្មករ
និយោជិតត្រូវបានប្រមុខរដ្ឋាភិបាលផ្ទៀងស្តាប់ និងបញ្ជាណែនាំការដោះស្រាយ។
ក្នុងរយៈពេល
១០ ឆ្នាំកន្លងមកនេះ ប្រព័ន្ធគោលនយោបាយ និងច្បាប់ស្តីពីពលករត្រូវបានធ្វើវិសោធនកម្ម
និងបំពេញបន្ថែមឱ្យសមស្របទៅនឹង គោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស
ក៏ដូចជាការធ្វើបច្ចុប្បន្នភាពជាមួយនឹងស្តង់ដាររបស់អង្គការពលកម្មអន្តរជាតិ (ILO) ហើយឆ្លុះបញ្ចាំងពីគោលបំណងនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។
វៀតណាមក៏បានខិតខំប្រឹងប្រែងដើម្បីប្តេជ្ញា
និងអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីទំនាក់ទំនងការងារ
សំដៅជម្រុញនិងធានាស្តង់ដារការងារជាមូលដ្ឋានសម្រាប់ពលករនៅវៀតណាមស្របតាមស្តង់ដារអន្តរជាតិ
ស្តីពីសិទ្ធពលករ។
គួរកត់សម្គាល់ថា
ចាប់តាំងពីអគ្គនាយកនៃអង្គការពលកម្មអន្តរជាតិបានដាក់ចេញនូវរបៀបវារៈការងារសមរម្យជាសកលមក
វៀតណាម និង ILO បានរួមគ្នាកសាង និងចុះហត្ថលេខាដើម្បីអនុវត្ត
កិច្ចសហប្រតិបត្តិការចំនួន ៣វដ្ត សម្រាប់ដំណាក់កាល (២០២៦-២០១០; ២០១២-២០១៦ និង ២០១៧-២០២១)។ ស្តីអំពីវដ្ដនៃកិច្ចសហប្រតិបត្តិការលើកទី៤
ដំណាក់កាល ២០២២ - ២០២៦ លោក Luu Quang Tuan ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ
ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច បានឲ្យដឹងថា៖ “នៅក្នុងវដ្ដនៃកិច្ចសហប្រតិបត្តិការលើកទី៤នេះ
យើងបន្តផ្តោតលើការងារ ការអភិវឌ្ឍធនធានមនុស្ស និងសន្តិសុខសង្គម
ដោយធានាបាននូវសុខដុមរមនារវាងសិទ្ធិពលករ និងសិទ្ធិអាជីវកម្មដែលផ្សាភ្ជាប់នឹងដំណើរការសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ
និងស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពជាតិ
ក៏ដូចជារបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។
កម្មវិធីសហប្រតិបត្តិការរវាងវៀតណាម និង ILO ស្តីពីការងារសមស្រប
ដំណាក់កាល ២០២២-២០២៦ ជំរុញគោលដៅនៃការងារសមស្រប និងនិរន្តរភាពនៅវៀតណាម។
លទ្ធផលគឺមិនអាចប្រកែកបានឡើយ
ប្រសិទ្ធភាពនៃគោលនយោបាយធានាសិទ្ធិពលករទទួលបានលទ្ធផលវិជ្ជមានក្នុងការអនុវត្តជាក់ស្តែង។
យោងតាមសេចក្តីប្រកាសរបស់ការិយាល័យស្ថិតិទូទៅ (ក្រសួងផែនការ និងវិនិយោគ)
ក្នុងប៉ុន្មានខែដំបូងនៃឆ្នាំនេះ
រចនាសម្ព័ន្ធពលកម្មរបស់វៀតណាមបានផ្លាស់ប្តូរជាវិជ្ជមាន។
កម្លាំងពលកម្មដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ មានចំនួន
៥២,៤ លាននាក់ កើនឡើងជិត ១៧៦
ពាន់នាក់ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
កម្លាំងពលកម្មបានវិលទៅរកនិន្នាការអភិវឌ្ឍន៍ធម្មតាដូចមុនការរាតត្បាតនៃជំងឺកូវីដ-១៩។
ប្រាក់ចំណូលប្រចាំខែជាមធ្យមរបស់ពលករបន្តបានកែលម្អ។
ពោលគឺ ត្រីមាសទីមួយនៃឆ្នាំនេះមានចំនួន ៧,៦ លានដុង កើនឡើងជាង
៣០០ ពាន់ដុងធៀបនឹងត្រីមាសមុន និងកើនឡើង ៥៤៩ ពាន់ដុង
ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រាក់ចំណូលប្រចាំខែជាមធ្យមរបស់ពលករបានកើនឡើងនៅក្នុងវិស័យសេដ្ឋកិច្ចភាគច្រើន
បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
អត្រាគ្មានការងារធ្វើក្នុងចំណោមប្រជាជនដែលមានអាយុធ្វើការនៅក្នុងតំបន់ទីក្រុងបន្តនៅកម្រិតទាបជាង
៣% ចាប់តាំងពីត្រីមាសទីមួយនៃឆ្នាំ ២០២២។
ដើម្បីដោះស្រាយតម្រូវការលំនៅឋានរបស់ពលករ
សេចក្តីសម្រេចចិត្តលេខ ០១ របស់រដ្ឋាភិបាល ស្តីពីភារកិច្ច
និងដំណោះស្រាយសំខាន់ៗ ដើម្បីអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
និងគម្រោងថវិការដ្ឋនៅឆ្នាំ២០២៤ តម្រូវឱ្យជំរុញការអភិវឌ្ឍលំនៅឋានសង្គម
និងលំនៅឋានសម្រាប់ពលករ; ផ្តោតលើការដាក់ពង្រាយគម្រោង "វិនិយោគ
និងការសាងសង់លំនៅដ្ឋានសង្គមយ៉ាងតិច ០១ លានយូនិត សម្រាប់អ្នកដែលមានប្រាក់ចំណូលទាប
និងពលករនៅតំបន់ឧស្សាហកម្មដំណាក់កាល ២០២១-២០៣០” ដោយខិតខំបញ្ចប់នៅឆ្នាំ
២០២៤ ដែលសម្រេចបានចំនួនប្រហែល ១៣០ ពាន់យូនិត។
ជាទូទៅ
ទោះបីជានៅតែមានផលប៉ះពាល់ដែលមិនចង់បានមួយចំនួនក៏ដោយ គោលនយោបាយពលកម្ម
(រួមទាំងគោលនយោបាយសន្តិសុខសង្គមសម្រាប់និយោជិត) បាននាំមកនូវផលវិជ្ជមានជាច្រើន។
ប្រការនេះបង្ហាញពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការយកចិត្តទុកដាក់
និងអនុវត្តជាក់ស្តែងសិទ្ធិរបស់ពលករ៕