
ឯកអគ្គរដ្ឋទូត Nguyen Ngoc Son
ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៧ នៅទីក្រុង Montlellier (បារាំង) បានប្រព្រឹត្តទៅ” សប្ដាហ៍អន្តរជាតិ Francophone”។ ប្រធានបទរបស់សប្ដាហ៍ Francophone ឆ្នាំនេះគឺ “ភាសាបារាំងនៅទ្វីបអាស៊ី” ដោយមានសកម្មភាពជាច្រើនដូចជា៖ សិក្ខាសាលា ជំនួបពិភាក្សា និងការតាំងពិព័រណ៌ ដោយប្រមូលផ្តុំទៅលើបណ្ដាបញ្ហាភាសាបារាំងនៅទ្វីបអាស៊ី។
នៅសិក្ខាសាលា ដោយប្រធានបទ៖ “ ភាសាបារាំងនៅវៀតណាម៖ ប្រវត្តិសាស្ត្រអក្សរសាស្ត្រនិងមេម័រ” បានប្រព្រឹត្តទៅ នាថ្ងៃទី២៧ ខែមិនាឆ្នាំ២០១៧ បណ្ដាអ្នកប្រាជ្ញ អ្នកជំនាញការអំពីភាសានិងវប្បធម៌បារាំង បានអះអាងថា៖ វៀតណាមដើរតួនាទីកាន់តែសំខាន់ ក្នុងសហគមន៍បណ្ដាប្រទេសប្រើប្រាស់ភាសាបារាំង និងអង្គការអន្តរជាតិ Francophone (OIF) ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Nguyen Ngoc Son បានបូកសរុបសកម្មភាពរបស់វៀតណាម នៅ OIF ក្នុងរយៈពេលកន្លងទៅ។
នាព្រឹកថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៧ ឯកអគ្គរដ្ឋទូត Nguyen Ngoc Son បានជួបពិភាក្សាជាមួយ លោក Pierre Pouessel អភិបាលខេត្ត Herault ស្ដីអំពីទំនាក់ទំនងលើច្រើន វិស័យរវាងខេត្ត Herault ជាមួយដៃគូវៀតណាម ផ្សេងៗជាពិសេសគឺក្នុងវិស័យសេដ្ឋកិច្ច និងអប់រំថ្នាក់ឧត្តមសិក្សា៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម