ព័ត៌មាន

វៀតណាមឈានទៅមុខអំពីសមត្ថភាពផ្លាស់ប្តូរកំរិតសម្បូរធូធារ


វៀតណាមឈានទៅមុខអំពីសមត្ថភាពផ្លាស់ប្តូរកំរិតសម្បូរធូធារ

មធ្យោបាយវាយតំលៃការអភិវឌ្ឍន៍សេដ្ឋកិច្ចនិរន្តរភាព (SEDA) របស់​ក្រុមហ៊ុនពិគ្រោះយោបល់គ្រប់គ្រង Boston Consulting Group (BCG) បានអះអាង​ថា៖ វៀតណាមទទួលបានសមិទ្ធិផលសកម្មសំខាន់​ជាច្រើន ក្នុង​ដំណើរការ​ផ្លាស់​ប្តូរ​ភាព​សម្បូរធូធារសេដ្ឋកិច្ច ទៅជាគុណភាពរស់នៅរបស់ប្រជាជន។ ការវាយតំលៃ​នេះត្រូវ​បាន​នាំចេញ​ក្នុង​សន្និសីទ​កាសែត​៖ ប្រទេសផ្កាឈូក ៖រក្សាសមិទ្ធិផលគួរអោយ​ចាប់អារម្មណ័ របស់វៀតណាម ស្ដីអំពី​កំណែ​ទម្រង់​ជីវភាព​រស់​នៅ​ របស់ប្រជាជន​ត្រូវបាន BCG រៀបចំឡើង នាថ្ងៃទី២៣ ខែ​មិនា ឆ្នាំ២០១៦ នៅទី​ក្រុងហាណូយ។ តាម​នោះ វៀត​ណាមជាប្រទេសមួយក្នុងចំណោម​ប្រទេស ជួរមុខលើពិភពលោក (ឈរលំដាប់​ថ្នាក៉ទី៤ក្នុងចំណោម​ប្រទេសចំនួន​១៤៩) អំពីសមត្ថភាពផ្លាស់ប្តូរកំរិតសម្បូរធូធារ​ពីវិស័យ​សេដ្ឋកិច្ច​ទៅជាគុណ​ភាព​ជីវភាព​រស់​នៅ របស់​ប្រជាជន។ របាយការណ៍​នេះបានសរអោយឃើញថា៖ សន្ទស្សន៍ GDP សំរាប់មនុស្សម្នាក់ៗ ទទួល​បាន​៥២០០ដុល្លារអាមេរិក​តែប៉ុណ្ណោះ ប៉ុន្តែវៀតណាមស្ថិតនៅក្នុងចំណោម ប្រទេស​អភិវឌ្ឍន៍និរន្តរ​ភាព មានគុណ​ភាព​ជីវភាពរស់នៅស្មើ នឹងប្រទេសមាន GDP គិត​ជាមនុស្សម្នាក់ចំនួន១០​០០០ ដុល្លារអាមេរិក។ របាយការណ៍​នេះក៏បាន​ស្នើ អោយរដ្ឋាភិបាលវៀតណាមត្រូវមានសកម្មភាព ជាក់ស្ដែងមួយចំនួន ដូចជា៖ លើក​កំពស់​សមត្ថ​ភាព​សំរាប់​ទីផ្សារ​ពលករ រៀបចំកម្មវិធីតម្រង់ទិស​ដៅការងារសំរាប់វ័យក្មេង…លៗ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 


top