ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ប៊ុយ ថាញ់ សឺន (ខាងឆ្វែង) នៅសម័យសន្ទនា (រូបថត៖ VNA)
ក្នុងកិច្ចសន្ទនាជាមួយគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី លោក ប៊ុយ ថាញ់ សឺន បានសង្កត់ធ្ងន់ថា ការជំរុញនិងធានាសិទ្ធិមនុស្សគឺមានលក្ខណៈអន្តរផ្នែក ដែលទាមទារឱ្យមានវិធីសាស្រ្តអភិក្រមគ្រប់ជ្រុងជ្រោយ និងបង្កើនការសម្របសម្រួលរវាង AICHR និងទីភ្នាក់ងារឯកទេស។ លោក ប៊ុយ ថាញ់ សឺន ក៏បានជម្រាបថា វៀតណាមនឹងរៀបចំសិក្ខាសាលានៃគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស ស្តីពីសិទ្ធិអ្នកធ្វើដំណើរតាមសមុទ្រនៅចុងឆ្នាំនេះ។
នៅក្នុងកិច្ចប្រជុំគណៈកម្មាការសន្ធិសញ្ញា SEANWFZ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ប៊ុយ ថាញ់ សឺន បានស្នើថា ចាំបាច់ត្រូវបន្តរក្សាដំណើរការសន្ទនារបស់អាស៊ានជាមួយប្រទេសកម្មសិទ្ធិអាវុធនុយក្លេអ៊ែរ សំដៅឲ្យប្រទេសទាំងនេះ ចូលរួមចុះហត្ថលេខាលើពិធីសារនៃសន្ធិសញ្ញា SEANWFZ។ វៀតណាមកំពុងបំពេញយ៉ាងសកម្មនូវបែបបទផ្ទៃក្នុងដែលទាក់ទង នឹងការចូលរួមរបស់ទីម័រខាងកើតនៅក្នុងសន្ធិសញ្ញា SEANWFZ នាពេលឆាប់ៗខាងមុខ។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី លោក ប៊ុយ ថាញ់ សឺន មានប្រសាសន៍ថា វៀតណាមនឹងកាន់តួនាទីជាប្រធាននៃសន្និសីទត្រួតពិនិត្យលើកទី ១១ នៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) នៅឆ្នាំ ២០២៦៕