អាស៊ាន វៀតណាមជំរុញការធ្វើសមាហរណកម្ម និងចងសម្ព័ន្ធសេដ្ឋកិច្ចរវាងអាស៊ាន និងសហភាពអឺរ៉ុប 01/05/2026 ក្នុងនាមជាអ្នកសម្របសម្រួលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-សហភាពអឺរ៉ុប វៀតណាមបន្តបង្ហាញពីតួនាទីសកម្មរបស់ខ្លួនក្នុងការប្រតិបត្តិ និងតម្រងទិសនៃកិច្ចសហប្រតិបត្តិការរវាងតំបន់ទាំងពីរ។ សម័យប្រជុំលើកទី១នៃគណៈប្រតិបត្តិគម្រោងកញ្ចប់តភ្ជាប់ប្រកបដោយចីរភាពអាស៊ាន-សហភាពអឺរ៉ុប ស្តីពីពាណិជ្ជកម្ម (SCOPE Trade)។ រូបថត៖ Pham Ha/VOV Jakartaសម័យប្រជុំលើកទី១នៃគណៈប្រតិបត្តិគម្រោងកញ្ចប់តភ្ជាប់ប្រកបដោយចីរភាពអាស៊ាន-សហភាពអឺរ៉ុប ស្តីពីពាណិជ្ជកម្ម (SCOPE Trade) បានប្រព្រឹត្តទៅនាថ្ងៃទី ២៩ ខែមេសា នៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ាន (ហ្សាការតា ប្រទេសឥណ្ឌូនេស៊ី)។ លោក Nguyen Anh Duc ទីប្រឹក្សា និងជាប្រធានស្ថាប័នតំណាងសេដ្ឋកិច្ចរបស់ វៀតណាមប្រចាំអាស៊ាន និងលោក Jerome Pons ប្រធានកិច្ចសហប្រតិបត្តិការ បេសកកម្មសហភាពអឺរ៉ុបប្រចាំអាស៊ាន បានធ្វើជាសហអធិបតីនៃសម័យប្រជុំនេះ។ជាមួយនឹងថវិកាសរុបប្រមាណ ២០ លានអឺរ៉ូ (២៣,៤ លានដុល្លារអាមេរិក) ក្នុងដំណាក់កាល ២០២៥-២០២៩ SCOPE Trade គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយនៅក្នុងកញ្ចប់តភ្ជាប់ប្រកបដោយចីរភាពអាស៊ាន-EU សំដៅជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន និងបង្កើនការចងសម្ព័ន្ធសេដ្ឋកិច្ចរវាងតំបន់ទាំងពីរ។ គម្រោងនេះផ្តោត លើសសរស្តម្ភសំខាន់ៗចំនួនបី រួមមាន៖ ការសុក្រឹត្យ គោលនយោបាយ និងជួយសម្រួលពាណិជ្ជកម្ម; ការជំរុញការតភ្ជាប់ឌីជីថល; និងការអភិវឌ្ឍខ្សែសង្វាក់តម្លៃប្រកបដោយចីរភាព។លោក Nguyen Anh Duc ទីប្រឹក្សា និងជាប្រធានស្ថាប័នតំណាងសេដ្ឋកិច្ចរបស់វៀតណាមប្រចាំអាស៊ាន និងលោក Jerome Pons ប្រធានកិច្ចសហប្រតិបត្តិការ បេសកកម្មសហភាពអឺរ៉ុបប្រចាំអាស៊ាន បានធ្វើជាសហអធិបតីនៃសម័យប្រជុំនេះ។ រូបថត៖ Pham Ha/VOV Jakartaនៅក្នុងសម័យប្រជុំ បណ្តាប្រទេសអាស៊ាន និងសហភាពអឺរ៉ុបបានយល់ព្រមអនុម័តលើផែនការសកម្មភាពឆ្នាំ ២០២៦ របស់គម្រោងនេះ។ លោក ង្វៀន អាញ ឌឹក ទីប្រឹក្សា និងជាប្រធានស្ថាប័នតំណាងសេដ្ឋកិច្ចរបស់ វៀតណាមប្រចាំនៅអាស៊ាន បានសង្កត់ធ្ងន់ថា៖ «ការអនុម័តលើផែនការការងារឆ្នាំ ២០២៦ គឺជាជំហានដ៏សំខាន់មួយ ដែលបង្កើតមូលដ្ឋានគ្រឹះសម្រាប់គម្រោង SCOPE Trade ឈានទៅដល់ដំណាក់កាលអនុវត្តជាក់ស្តែង ដោយនាំមកនូវលទ្ធផលជាក់ស្តែងសម្រាប់បណ្តាប្រទេសអាស៊ាន។ ក្នុងនាមជាអ្នកសម្របសម្រួលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-សហភាពអឺរ៉ុប វៀតណាមបន្តបង្ហាញពីតួនាទីសកម្មរបស់ខ្លួនក្នុងការប្រតិបត្តិ និងតម្រងទិសនៃកិច្ច សហប្រតិបត្តិការរវាងតំបន់ទាំងពីរ។ ការធ្វើជាសហអធិបតីនៃសម័យប្រជុំលើកដំបូងរបស់គណៈប្រតិបត្តិគម្រោងមិនត្រឹមតែរួមចំណែកដល់ការជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃគម្រោង SCOPE Trade ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបញ្ជាក់ពីឋានៈរបស់វៀតណាមក្នុងការដឹកនាំគំនិតផ្តួចផ្តើមសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ទៀតផង»៕

ក្នុងនាមជាអ្នកសម្របសម្រួលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-សហភាពអឺរ៉ុប វៀតណាមបន្តបង្ហាញពីតួនាទីសកម្មរបស់ខ្លួនក្នុងការប្រតិបត្តិ និងតម្រងទិសនៃកិច្ចសហប្រតិបត្តិការរវាងតំបន់ទាំងពីរ។ សម័យប្រជុំលើកទី១នៃគណៈប្រតិបត្តិគម្រោងកញ្ចប់តភ្ជាប់ប្រកបដោយចីរភាពអាស៊ាន-សហភាពអឺរ៉ុប ស្តីពីពាណិជ្ជកម្ម (SCOPE Trade)។ រូបថត៖ Pham Ha/VOV Jakartaសម័យប្រជុំលើកទី១នៃគណៈប្រតិបត្តិគម្រោងកញ្ចប់តភ្ជាប់ប្រកបដោយចីរភាពអាស៊ាន-សហភាពអឺរ៉ុប ស្តីពីពាណិជ្ជកម្ម (SCOPE Trade) បានប្រព្រឹត្តទៅនាថ្ងៃទី ២៩ ខែមេសា នៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ាន (ហ្សាការតា ប្រទេសឥណ្ឌូនេស៊ី)។ លោក Nguyen Anh Duc ទីប្រឹក្សា និងជាប្រធានស្ថាប័នតំណាងសេដ្ឋកិច្ចរបស់ វៀតណាមប្រចាំអាស៊ាន និងលោក Jerome Pons ប្រធានកិច្ចសហប្រតិបត្តិការ បេសកកម្មសហភាពអឺរ៉ុបប្រចាំអាស៊ាន បានធ្វើជាសហអធិបតីនៃសម័យប្រជុំនេះ។ជាមួយនឹងថវិកាសរុបប្រមាណ ២០ លានអឺរ៉ូ (២៣,៤ លានដុល្លារអាមេរិក) ក្នុងដំណាក់កាល ២០២៥-២០២៩ SCOPE Trade គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយនៅក្នុងកញ្ចប់តភ្ជាប់ប្រកបដោយចីរភាពអាស៊ាន-EU សំដៅជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន និងបង្កើនការចងសម្ព័ន្ធសេដ្ឋកិច្ចរវាងតំបន់ទាំងពីរ។ គម្រោងនេះផ្តោត លើសសរស្តម្ភសំខាន់ៗចំនួនបី រួមមាន៖ ការសុក្រឹត្យ គោលនយោបាយ និងជួយសម្រួលពាណិជ្ជកម្ម; ការជំរុញការតភ្ជាប់ឌីជីថល; និងការអភិវឌ្ឍខ្សែសង្វាក់តម្លៃប្រកបដោយចីរភាព។លោក Nguyen Anh Duc ទីប្រឹក្សា និងជាប្រធានស្ថាប័នតំណាងសេដ្ឋកិច្ចរបស់វៀតណាមប្រចាំអាស៊ាន និងលោក Jerome Pons ប្រធានកិច្ចសហប្រតិបត្តិការ បេសកកម្មសហភាពអឺរ៉ុបប្រចាំអាស៊ាន បានធ្វើជាសហអធិបតីនៃសម័យប្រជុំនេះ។ រូបថត៖ Pham Ha/VOV Jakartaនៅក្នុងសម័យប្រជុំ បណ្តាប្រទេសអាស៊ាន និងសហភាពអឺរ៉ុបបានយល់ព្រមអនុម័តលើផែនការសកម្មភាពឆ្នាំ ២០២៦ របស់គម្រោងនេះ។ លោក ង្វៀន អាញ ឌឹក ទីប្រឹក្សា និងជាប្រធានស្ថាប័នតំណាងសេដ្ឋកិច្ចរបស់ វៀតណាមប្រចាំនៅអាស៊ាន បានសង្កត់ធ្ងន់ថា៖ «ការអនុម័តលើផែនការការងារឆ្នាំ ២០២៦ គឺជាជំហានដ៏សំខាន់មួយ ដែលបង្កើតមូលដ្ឋានគ្រឹះសម្រាប់គម្រោង SCOPE Trade ឈានទៅដល់ដំណាក់កាលអនុវត្តជាក់ស្តែង ដោយនាំមកនូវលទ្ធផលជាក់ស្តែងសម្រាប់បណ្តាប្រទេសអាស៊ាន។ ក្នុងនាមជាអ្នកសម្របសម្រួលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-សហភាពអឺរ៉ុប វៀតណាមបន្តបង្ហាញពីតួនាទីសកម្មរបស់ខ្លួនក្នុងការប្រតិបត្តិ និងតម្រងទិសនៃកិច្ច សហប្រតិបត្តិការរវាងតំបន់ទាំងពីរ។ ការធ្វើជាសហអធិបតីនៃសម័យប្រជុំលើកដំបូងរបស់គណៈប្រតិបត្តិគម្រោងមិនត្រឹមតែរួមចំណែកដល់ការជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃគម្រោង SCOPE Trade ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបញ្ជាក់ពីឋានៈរបស់វៀតណាមក្នុងការដឹកនាំគំនិតផ្តួចផ្តើមសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ទៀតផង»៕