ព័ត៌មាន វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨ 12/07/2025 ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន Iwaya Takeshi ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន បានអះអាងថា វៀតណាមចាត់ទុកជប៉ុនជាដៃគូដែលអាចទុកចិត្ត ក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី;ស្នើឲ្យជប៉ុន អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពរាល់កិច្ចព្រមព្រៀងជាន់ខ្ពស់និងជំរុញសហគ្រាសជប៉ុន ធ្វើការវិនិយោគលើគម្រោងធំៗនៅវៀតណាម។ ចំណែកឯភាគីជប៉ុន រដ្ឋមន្ត្រី Iwaya Takeshi បានអះអាងថា ជប៉ុននឹងសកម្មជួយវៀតណាមក្នុងការអភិវឌ្ឍន៍ឧស្សាហកម្ម semiconductor បណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ លើវិស័យថ្មីៗដូចជា៖ ផ្លាស់ប្តូរឌីជីថល និងបច្ចេកវិទ្យាបៃតង វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង AI។ រដ្ឋមន្ត្រីទាំងពីររូបក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក ជាពិសេសការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងមេគង្គ-ជប៉ុន។ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុ ថាញ់ សឺន និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ។ រូបថត៖ VOVនៅក្នុងជំនួបរវាងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក ប៊ុយ ថាញ់ សឺន និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ភាគីទាំងពីរបានឯកភាពបន្តអនុវត្តប្រកបដោយប្រសិទ្ធភាព នូវកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងវិស័យផ្សេងៗ។ អំពីបញ្ហាដែនសមុទ្រ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តយ៉ាងពេញលេញ ទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC); រួមជាមួយនឹងបណ្តាប្រទេសអាស៊ានដើម្បីជំរុញការចរចា និងឆាប់ឈានដល់ក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយភាពជាក់ស្តែង ប្រសិទ្ធភាព ដែលស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុ ថាញ់ សឺន និងរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Iwaya Takeshi ។ រូបថត៖ VOក្នុងកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសស្វីស Ignazia Cassis ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក ប៊ុយ ថាញ់សឺន បានស្នើឱ្យសម្របសម្រួលក្នុងការជំរុញការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង វៀតណាម និងប្លុក EFTA (រួមទាំងស្វីស ន័រវេស អ៊ីស្លង់ Liechtenstein) ដោយសង្កត់ធ្ងន់លើសក្តានុពលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្ថែមរវាងសេដ្ឋកិច្ចទាំងពីរ ដែលនឹងជួយភាគីទាំងពីរ។ រីឯខ្លួនវិញ លោករដ្ឋមន្ត្រី Cassis បានអះអាងនូវបំណងចង់ជំរុញទំនាក់ទំនងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដោយយល់ព្រមជំរុញការចរចាបន្ទាប់អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងប្លុក EFTA។នាថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក ប៊ុយ ថាញ់ សឺន បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអាល់ហ្សេរី Ahmed Attaf និងរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី Penny Wong៕

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន Iwaya Takeshi ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន បានអះអាងថា វៀតណាមចាត់ទុកជប៉ុនជាដៃគូដែលអាចទុកចិត្ត ក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី;ស្នើឲ្យជប៉ុន អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពរាល់កិច្ចព្រមព្រៀងជាន់ខ្ពស់និងជំរុញសហគ្រាសជប៉ុន ធ្វើការវិនិយោគលើគម្រោងធំៗនៅវៀតណាម។ ចំណែកឯភាគីជប៉ុន រដ្ឋមន្ត្រី Iwaya Takeshi បានអះអាងថា ជប៉ុននឹងសកម្មជួយវៀតណាមក្នុងការអភិវឌ្ឍន៍ឧស្សាហកម្ម semiconductor បណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ លើវិស័យថ្មីៗដូចជា៖ ផ្លាស់ប្តូរឌីជីថល និងបច្ចេកវិទ្យាបៃតង វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង AI។ រដ្ឋមន្ត្រីទាំងពីររូបក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក ជាពិសេសការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងមេគង្គ-ជប៉ុន។ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុ ថាញ់ សឺន និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ។ រូបថត៖ VOVនៅក្នុងជំនួបរវាងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក ប៊ុយ ថាញ់ សឺន និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ភាគីទាំងពីរបានឯកភាពបន្តអនុវត្តប្រកបដោយប្រសិទ្ធភាព នូវកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងវិស័យផ្សេងៗ។ អំពីបញ្ហាដែនសមុទ្រ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តយ៉ាងពេញលេញ ទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC); រួមជាមួយនឹងបណ្តាប្រទេសអាស៊ានដើម្បីជំរុញការចរចា និងឆាប់ឈានដល់ក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយភាពជាក់ស្តែង ប្រសិទ្ធភាព ដែលស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុ ថាញ់ សឺន និងរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Iwaya Takeshi ។ រូបថត៖ VOក្នុងកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសស្វីស Ignazia Cassis ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក ប៊ុយ ថាញ់សឺន បានស្នើឱ្យសម្របសម្រួលក្នុងការជំរុញការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង វៀតណាម និងប្លុក EFTA (រួមទាំងស្វីស ន័រវេស អ៊ីស្លង់ Liechtenstein) ដោយសង្កត់ធ្ងន់លើសក្តានុពលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្ថែមរវាងសេដ្ឋកិច្ចទាំងពីរ ដែលនឹងជួយភាគីទាំងពីរ។ រីឯខ្លួនវិញ លោករដ្ឋមន្ត្រី Cassis បានអះអាងនូវបំណងចង់ជំរុញទំនាក់ទំនងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដោយយល់ព្រមជំរុញការចរចាបន្ទាប់អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងប្លុក EFTA។នាថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក ប៊ុយ ថាញ់ សឺន បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអាល់ហ្សេរី Ahmed Attaf និងរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី Penny Wong៕