រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀត ណាម លោកស្រី Nguyen Thi Kim Tien អញ្ជើញថ្លែអមតិក្នុងពិធី (រូបថតៈ http://kinhtedothi.vn)
នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ នៅទីក្រុងហាណូយក្រសួងសុខាភិបាលវៀតណាម បានរួមសហការជាមួយ គណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញនិងអង្គការសុខភាពពិភពលោក ដើម្បីរៀបចំ ពិធីបំផុសទិវាសុខភាពពិភពលោកឆ្នាំ២០១ ៩ និងជួយជ្រោម ជ្រែងកម្មវិធីសុខភាពវៀតណាម រួមទាំង លើកតំកើង គ្រូពេទ្យឆ្នើមវ័យក្មេងវៀតណាមលើកទី៨។
ទិវាសុខភាពពិភពលោកឆ្នាំ ២០១៩ ត្រូវបានអង្គការសុខភាពពិភពលោកបំផុសឡើង ក្រោមប្រធានបទ “គ្របដណ្តប់ការថែរក្សាសុខភាពប្រជាជនទាំងមូល ឆ្ពោះទៅគោល ដៅដែលប្រជាជនទាំងអស់រួមទាំងសហគមន៍ ទាក់ទងផ្ទាល់នឹងសេវាថែទាំសុខភាពដែលមានគុណភាពនិងប្រសិទ្ធភាព”។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀត ណាម លោកស្រី Nguyen Thi Kim Tien បានសង្កត់ធ្ងន់ថា៖
“នាពេលកន្លងទៅ វិស័យសុខាភិបាលវៀតណាមបានបំពេញតាមតម្រូវការចំាបាច់របស់ប្រជាជនចំនួន ៨០% ក្នុងការថែរក្សា ហើយនេះជាតួលេខខ្ពស់បើប្រៀបធៀបនឹងប្រ ទេសនានាក្នុងតំបន់ ។ នេះបើយោងតាមការវាយតម្លៃរបស់ អង្គការសុខភាពពិភព លោក។ វៀតណាមបានផលិតវ៉ាក់សាំងជាច្រើនសម្រាប់បម្រើកម្មវិធីចាក់វ៉ាក់សាំងបើកទូលាយផងដែរ”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម