ព័ត៌មាន

វៀតណាមជាស្ពានតភ្ជាប់រុស្ស៊ីជាមួយបណ្តាប្រទេសអាស៊ាន

ទាក់ទងនឹងកិច្ចប្រជុំកំពូលរំលឹកខួបលើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាមប្រចាំនៅរុស្ស៊ី ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់វៀតណាមប្រចាំសហព័ន្ធរុស្ស៊ី លោក ដាំង មិញ ខុយ បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង បញ្ជាក់ជាថ្មីម្តងទៀតថា វៀតណាមជាស្ពានតភ្ជាប់រុស្ស៊ីជាមួយអាស៊ាន។

ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំសហព័ន្ធរុស្ស៊ី លោក ដាំង មិញ ខុយ។ (រូបថត៖ VNA)

ឯកអគ្គរដ្ឋទូតលោក ដាំងមិញ ខុយ បានវិភាគថា កាលពី ៣៥ ឆ្នាំមុន នៅពេលដែលរុស្ស៊ីបង្កើតទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ាន វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសគាំទ្ររុស្ស៊ីខ្លាំងបំផុត។ រុស៊ីជាប្រទេសដែលមានទឹកដីលាតសន្ធឹងទាំងអាស៊ី និងអឺរ៉ុប។ ដូច្នេះ មានការចូលរួមពីប្រទេសធំមួយដូចជារុស្ស៊ី តួនាទីរបស់អាស៊ាននៅក្នុងពិភពលោកនឹងកាន់តែមានសារៈសំខាន់។ ក្នុងរយៈពេល ៣៥ ឆ្នាំកន្លងមកនេះ វៀតណាមបានដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រើនដើម្បីលើកកម្ពស់ទំនាក់ទំនងរុស្ស៊ី-អាស៊ាន និងគាំទ្រការចូលរួមយ៉ាងសកម្មរបស់រុស្ស៊ីនៅក្នុងស្ថាប័នអាស៊ាន។ វៀតណាមមានទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ី។ នេះជាលក្ខខណ្ឌអំណោយផលសម្រាប់ការលើកកម្ពស់ទំនាក់ទំនងរុស្ស៊ី-អាស៊ានដល់កម្រិតខ្ពស់ជាងនេះ។ លើសពីនេះ នៅក្នុងអាស៊ាន វៀតណាមកំពុងអភិវឌ្ឍកាន់តែខ្លាំង និងមានសំឡេងសំខាន់ៗ។ ប្រការនោះ បញ្ជាក់ពីតួនាទីរបស់វៀតណាមក្នុងការលើកកម្ពស់ទំនាក់ទំនងរុស្ស៊ី-អាស៊ានជាវិជ្ជមាននិងស្ថាបនា ដែលត្រូវបានទាំងរុស្ស៊ី និងអាស៊ានវាយតម្លសខ្ពស់ផងដែរ៕


top