តាមអ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានវៀតណាម យប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ (តាមម៉ោងវៀតណាម) លោកប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានប្រកាសវៀតណាមបានក្លាយជាសមាជិកមិនអចិន្រ្តៃយ៍ជាផ្លូវការនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណាត្តិ ២០២០ - ២០២១។
ទិដ្ឋភាពកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ពិកាក្សាស្តីពីកំណែវិធីសាស្រ្តសកម្មភាពនៃក្រុមប្រឹក្សាសន្តិសុខនៅ New York អាមេរិក ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩។ ទីភ្នាក់ងារសារព័ត៌ចិន/ទីភ្នាក់ងារសារព័ត៌វៀតណាម
ក្រុមប្រតិភូវៀតណាម ដឹកនាំដោយលោកអនុរដ្ឋមន្រ្តីការបរទេស ឡេហ្វាយត្រុង (Le Hoai Trung) (រាប់ពីស្តាំ ជួរទីពីរ ខាងឆ្វេង) រីករាយបន្ទាប់ពីលទ្ធផលស្លឹកឆ្នោតឱ្យឃើញថាវៀតណាម ជាប់ជាសមាជិកមិនអចិន្រ្តៃយ៍ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិអាណាត្តិ ២០២០ - ២០២១ នៅ New York អាមេរិក នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានចិន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
|
តាមលទ្ធផលបោះឆ្នោត មានសរុប១៩២លើ សរុប១៩៣ប្រទេស តំបន់សមាជិកក្រុមប្រឹក្សាអង្គការសហប្រជាជាតិ បានគាំទ្រវៀតណាម ក្នុងតំណែងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ។
វៀតណាមទទួលបានស្លឹកឆ្នោតគាំទ្រលើសលុបដូចនេះ ឆ្លើយតបបានបំណងសង្ឃឹមនៃប្រជាជនទូទាំងប្រទេសវៀតណាម ទន្ទឹមនោះក៏សឱ្យឃើញថាការរួមចំណែកសកម្ម ពិតៗ មានបន្ទុករបស់វៀតណាម ចំពោះអង្គការសហប្រជាជាតិ និយាយរួម និង ក្រុមប្រឹក្សាសន្តិសុខនិយាយដោយឡែក ក្នុងប៉ុន្មានឆ្នាំកន្លង បានសហគមន៍អន្តរជាតិកត់សម្គាល់។
ជាស្ថាបនមួយក្នុងចំណោមស្ថាបនទាំង៦ នៃអង្គការសហប្រជាជាតិ ក្រុមប្រឹក្សាសន្តិសុខមានប្រទេស១៥ជាសមាជិក ក្នុងនោះមាន៥ប្រទេសជាសមាជិកអចិន្រ្តៃយ៍ និង ១០ប្រទេសជាសមាជិកមិនអចិន្រ្តៃយ៍ បានជ្រើសក្នុងអាណាត្តិពីរឆ្នាំ។ នេះជាស្ថាបនតែមួយគត់ នៃអង្គការសហប្រជាជាតិ មានសិទ្ធិសម្រេចវាយតម្លៃថតភាពជាក់ស្តែង បញ្ហាគំរាមគំហែង ចំពោះសន្តិភាព ឬ បំផ្លាញសន្តិភាព ហើយដាក់សំណើរ ឬសម្រេចនូវវិធីសាស្រ្តត្រូវដំណើរការ ដើម្បីរក្សាសន្តិសុខ ឬស្តាសន្តិភាពនិង សន្តិសុខអន្តរជាតិ។
ទីភ្នាក់ងារសារព័ត៌មានវៀតណាម/ កាសែតរូបភាពវៀតណាម