ទិដ្ឋភាពរួមនៃកិច្ចប្រជុំនេះ។ រូបថត៖ Thanh Tuấn - VNA
វៀតណាមបានទទួលសម្លេងគាំទ្រចំនួន ១៨០ ដែលជាចំនួនខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយក៏ជាប្រទេសអាស៊ីប៉ាស៊ីហ្វិកតែមួយគត់ដែលជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអាណត្តិ ២០២៣-២០២៥ ជាប់ឆ្នោតសម្រាប់អាណត្តិ ២០២៦-២០២៨។ លទ្ធផលនេះបានឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់សមាជិកអង្គការសហប្រជាជាតិចំពោះការសន្យា និងការខិតខំប្រឹងប្រែងយ៉ាងមុតមាំរបស់វៀតណាមក្នុងការជំរុញនិងការពារសិទ្ធិមនុស្ស ជាមួយ នឹងការរួមចំណែកនិងគំនិតផ្តួចផ្តើមរបស់វៀតណាមក្នុងនាមជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សសម្រាប់អាណត្តិ ២០២៣ - ២០២៥កន្លងទៅ។ ទន្ទឹមនឹងនោះ បានបង្ហាញពីការជឿទុកចិត្តរបស់ សហគមន៍អន្តរជាតិចំពោះគោលនយោបាយការបរទេសបើកចំហរបស់វៀតណាម កិច្ចខិតខំប្រឹងប្រែងចូលរួមនិងការរួមវិភាគទានដល់យន្តការពហុភាគី ក៏ដូចជាសមិទ្ធផលរបស់វៀតណាមក្នុងសមាហរណកម្មអន្តរជាតិ និងឋានៈកាន់តែខ្លាំងឡើង ជាសមាជិកសកម្ម ជាដៃគូគួរឲ្យទុកចិត្ត ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងអាណត្តិទីបីកាន់តំណែងជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ វៀតណាមនឹងបន្តរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិ ដោះស្រាយក្តីកង្វល់រួមអំពីសិទ្ធិមនុស្សក្នុងស្មារតី “គោរពនិងយោគយល់-កិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ-សិទ្ធិមនុស្សទាំងអស់សម្រាប់មនុស្សគ្រប់រូប”។
សមាជិកភាពនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប អាណាតិ ២០២៦-២០២៨ នឹងចាប់ផ្តើមនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៦៕