ប្រទេសជាសមាជិកនៃអនុសញ្ញាឆ្នាំ ២០០៥ បានវាយតំលៃខ្ពស់ចំពោះគោល នយោបាយ និងវិធានការជាក់ស្តែងរបស់វៀត ណាមសំដៅពង្រីកតួនាទីនៃវប្បធម៌ ជាកម្លាំងផ្ទៃក្នុង និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព; ការ ការពារ និងពង្រីកភាពចម្រុះនៃការបង្ហាញវប្បធម៌។
ទិដ្ឋភាពនៅសម័យប្រជុំ។ (រូបថត៖ TTXVN)
ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី ១៦ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃ អនុសញ្ញាស្តីពីការការពារ និងការពង្រីកភាពចម្រុះនៃការបង្ហាញវប្បធម៌ (អនុសញ្ញាឆ្នាំ ២០០៥) របស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ ដល់ ទី១០ ខែកុម្ភៈនៅទីក្រុងប៉ារីស ប្រទេសបារាំង វៀតណាមត្រូវបានគេទុកចិត្តបោះឆ្នោតជ្រើសតាំងជាអនុប្រធានគណៈ កម្មការ តំណាងឲ្យតំបន់អាស៊ីប៉ាស៊ីហ្វិក។
ការទទួលដំណែងនេះជាលើកទី២ បន្តបង្ហាញពីឋានៈ និងកិត្យានុភាពកាន់តែកើនឡើងៗ របស់ វៀតណាមលើឆាកអន្តរជាតិ បង្ហាញពីការគាំទ្រ និងទំនុកចិត្តរបស់ សហគមន៍អន្តរជាតិចំពោះសមត្ថភាពរួមវិភាគទាន និងសមត្ថភាពប្រតិបត្តិការរបស់ វៀតណាម នៅស្ថាប័នពហុភាគីសកល ព្រមទាំងទទួលស្គាល់ការរួមចំណែកយ៉ាង សកម្មរបស់វៀតណាមក្នុងយូណេស្កូ ក៏ដូចជា ក្នុងការខិតខំប្រឹងប្រែងជំរុញតួនាទីនៃ វប្បធម៌ ភាពច្នៃប្រឌិតសម្រាប់កា រអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន្ននិងភាពធន់។
សម័យប្រជុំលើកទី ១៦ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាស្តីពីការ ការពារ និងពង្រីកភាពចម្រុះនៃការបង្ហាញវប្បធម៌របស់អង្គការយូណេស្កូ មានការ ចូលរួមពីតំណាង និងអ្នកសង្កេតការណ៍ជិត ៤០០ នាក់មកពីប្រទេសសមាជិក ចំនួន ២៤ នៃគណៈកម្មការ និងប្រទេស អង្គការអន្តរជាតិ និងអង្គការវប្បធម៌ សិល្បៈជាច្រើន ទៀត។ ប្រទេសជាសមាជិកនៃអនុសញ្ញាឆ្នាំ ២០០៥ បានវាយតំលៃខ្ពស់ចំពោះគោល នយោបាយ និងវិធានការជាក់ស្តែងរបស់វៀត ណាមសំដៅពង្រីកតួនាទីនៃវប្បធម៌ ជាកម្លាំងផ្ទៃក្នុង និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព; ការ ការពារ និងពង្រីកភាពចម្រុះនៃការបង្ហាញវប្បធម៌។
លើកដំបូងដែលវៀតណាមជាប់ឆ្នោតនិងបំពេញប្រកបដោយជោគជ័យនូវតួនាទីជាអនុប្រធានគណៈកម្មាធិការអន្តររដ្ឋាភិបាល និងជាអនុប្រធានមហាសន្និបាតនៃ អនុសញ្ញា យូណេស្កូ គឺក្នុងអាណត្តិ ២០១១-២០១៥៕