
វៀតណាមជានិច្ចកាលបង្កលក្ខណះងាយស្រួលសំរាប់វិនិយោគិនប៉ូឡូញ
ក្នុងឱកាសចូលរួមសន្និសីទកំពូលនារីទូទាំងពិភពលោក លើកទី២៦នៅទីក្រុង Vacsava ប្រទេសប៉ូឡូញ នាយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានជួបសម្ដែងការគួរសមប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda ។ នៅទីនេះ ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បានអះ
អាងថា៖ ប៉ូឡូញជានិច្ចកាលយកចិត្តទុកដាក់ពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យជាមួយវៀតណាម។ ភាគីទាំងពីរបានឯកភាពវាយតំលៃទំនាក់ទំនងសហប្រតិបត្តិការមិត្តភាព ប្រពៃណី ក្នុងរយៈពេល ៦៦ ឆ្នាំកន្លងទៅរវាងវៀតណាមនិងប៉ូឡូញបាននិងកំពុងអភិវឌ្ឍន៍សកម្មលើច្រើនវិស័យ។ ប៉ូឡូញបន្តជាមិត្តទំនិញជួរមុខ របស់វៀតណាម នៅក្នុងតំបន់មជ្ឈឹមបូពា៍អឺរ៉ុប ដោយមានទំហំពាណិជ្ជកម្មទ្វេភាគី នាឆ្នាំ ២០១៥ គឺ ៧៦១ លានដុល្លារអាមេរិក។
អនុប្រធានរដ្ឋបានអះអាងថា៖វៀតណាមជានិច្ចកាលបើកទ្វារ បង្កលក្ខណះងាយស្រួលនិងបរិយាកាសសុវត្ថិភាពសំរាប់វិនិយោគិនបរទេសដែលក្នុងនោះមានវិនិយោគិនប៉ូឡូញ។ នាយប់ថ្ងៃដដែល អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកស្ថានទូតនិងដំណាងសហគមន៍ជនវៀតណាមនៅប៉ូឡូញផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម