ព័ត៌មាន

វៀតណាមជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជាក្នុងតំបន់អាស៊ាន

យោងតាមរបាយការណ៍ជាផ្លូវការដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសនាពេលថ្មីៗនេះបានឲ្យដឹងថា ទំហំពាណិជ្ជកម្មរវាងប្រទេសនេះ ជាមួយបណ្តាប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សម្រេចបានជិត ១១ ពាន់លានដុល្លារ ក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២៥ ដោយកើនឡើង ៤,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ វៀតណាមជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជាក្នុងតំបន់អាស៊ាន។
ប្រធានការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅកម្ពុជា លោក Do Viet Phuong។ រូបថត៖ VOV/ភ្នំពេញ

ប្រធានការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅកម្ពុជា លោក Do Viet Phuong បានឲ្យដឹងថា សក្ដានុពលពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺធំធេងណាស់ ដោយអត្រាកំណើនខ្ពស់នាប៉ុន្មានឆ្នាំថ្មីៗនេះ៖ “សង្ឃឹមថា ដោយមានការយកចិត្តទុកដាក់និងការគាំទ្រពីគ្រប់វិស័យនិងគ្រប់ជាន់ថ្នាក់ ការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់សហគ្រាសវៀតណាមក្នុងការដណ្ដើមយកទីផ្សារ នាពេលខាងមុខនេះ ទំនិញវៀតណាមនឹងបង្កើន វត្តមាននៅកម្ពុជា បានរួមចំណែកយ៉ាងធំធេងចំពោះទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ដូចនឹងការរំពឹងទុករបស់មេដឹកនាំនៃភាគីទាំងពីរគឺឆាប់សម្រេចបាន ២០ ពាន់លានដុល្លារនាពេលខាងមុខ”។

យោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា ផលិតផលសំខាន់ៗដែលប្រទេសនេះនាំចេញទៅអាស៊ានរួមមាន៖ វាយនភ័ណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ កាបូប បន្ទះសូឡា សំបកកង់រថយន្ត គ្រឿងអេឡិចត្រូនិក និងផលិតផលកសិកម្ម៕


top