វៀតណាមជម្រុញការពន្លឿនវិនិយោគនៅកូរ៉េខាងត្បូង (រូបថត៖ vietnamplus.vn)
នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ លោក Dinh Tien Dung បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំពន្លឿន ការវិនិយោគនៅរដ្ឋធានីសេអ៊ូល។ ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោក Dinh Tien Dung វាយតម្លៃខ្ពស់ចំពោះការចូលរួមពីវិនិយោគិនកូរ៉េខាងត្បូង ដោយឆ្លុះបញ្ចាំងពីភារកិច្ច និង ការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគោលដៅរួមដើម្បីកសាងទំនាក់ទំនងវៀតណាម - កូរ៉េខាងត្បូងឲ្យកាន់តែរីកចម្រើន។ លោក Dinh Tien Dung ក៏បញ្ជាក់ទៀតថា កូរ៉េខាងត្បូង បាននិងកំពុងជាវិនិយោគិនធំបំផុតនៅវៀតណាម ដោយមានទុនវិនិយោគសរុបសម្រេចបាន ជិត ៦០ ពាន់លានដុល្លារអាមេរិក (គិតដល់ថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៨) ហើយ វៀតណាមនឹងមានភាពម្ចាស់ការដោយឥតងាករេក្នុងការជម្រុញ ធ្វើសមាហរណកម្មអន្តរជាតិ ជាពិសេស ធ្វើសមាហរណកម្មសេដ្ឋកិច្ច។
សូមបញ្ជាក់ថា នាថ្ងៃទី១៧ ខែមេសា លោក Dinh Tien Dung មានជំនួបពិភាក្សាការងារ ជាមួយ ឧបនាយករដ្ឋមន្ត្រី លោក Kim Dong-Yeon រដ្ឋមន្ត្រីក្រសួងយុទ្ធសាស្ត្រនិង ហិរញ្ញវត្ថុកូរ៉េខាងត្បូង។ រីឯនាថ្ងៃទី១៦ ខែមេសា លោក Dinh Tien Dung ក៏បានអញ្ជើញជួប សំណេះសំណាលជាមួយកម្មាភិបាលនិងបុគ្គលិកនៅស្ថានទូតវៀតណាម ប្រចាំនៅកូរ៉េខាងត្បូងផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម