ព័ត៌មាន

វៀតណាមឆ្ពោះទៅគោលដៅ នាំចេញផ្លែទុរេននឹងសម្រចបាន ៤ ពាន់លានដុល្លារ នៅឆ្នាំនេះ

យោងតាមសមាគមផ្លែឈើនិងបន្លែវៀតណាម ចំណូលនាំចេញផ្លែទុរេនរបស់វៀតណាមក្នុងរយៈពេល ៧ ដំបូងនៃឆ្នាំនេះត្រូវបានប៉ាន់ប្រមាណថា សម្រេចបានចំនួនប្រហែល ១,៨៥ ពាន់លានដុល្លារ ដែលជាការកើនឡើងប្រហែល ៣០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

រូបថតឧទាហរណ៍។ រូបថត៖ VNA

ក្នុងនោះ នៅខែកក្កដាប៉ុណ្ណោះ ចំណូលនាំចេញផ្លែទុរេនត្រូវបានប៉ាន់ប្រមាណថា សម្រេចបានប្រហែល ៦០០-៧០០ លានដុល្លារអាមេរិក។

គួរឲ្យកត់សម្គាល់ ការនាំចេញផ្លែទុរេនបានកើនឡើងយ៉ាងខ្លាំងចាប់ពីត្រីមាសទី ២ ឆ្នាំ ២០២៦ រហូតដល់បច្ចុប្បន្ន។ នៅក្នុងត្រីមាសទី ២ ឆ្នាំ ២០២៦ ការនាំចេញផ្លែទុរេនបានឈានដល់ ៨៦៣ លានដុល្លារ ដែលជាការកើនឡើងជិត ២៩០% បើប្រៀបធៀបទៅនឹងត្រីមាសទី ១។

តំបន់ តី ង្វៀន កំពុងចូលដល់រដូវប្រមូលផលកំពូល ដែលត្រូវបានរំពឹងថា នឹងបង្កើតសក្តានុពលកំណើនបន្ថែមទៀតនៅក្នុងប៉ុន្មានខែខាងមុខ។ យោងតាមការព្យាករណ៍ ចាប់ពីពេលនេះរហូតដល់ខែតុលា ចំណូលនាំចេញផ្លែទុរេនអាចឈានដល់ជិត ១ ពាន់លានដុល្លារក្នុងរយៈពេលមួយខែ។ ប្រសិនបើសន្ទុះកំណើននេះត្រូវបានរក្សា ការនាំចេញផ្លែទុរេនរបស់វៀតណាមនៅឆ្នាំនេះ អាចលើសពី ៤ ពាន់លានដុល្លារអាមេរិកជាក់ជាពុំខាន៕


top