ព័ត៌មាន

វៀតណាមចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាពនៅវេទិកាអន្តរជាតិ

បង្ហាញបទអន្តរាគមន៍ក្នុងសម័យបិទមហាសន្និបាតពិភពលោកលើកទី១ ស្តីពី ទេសចរណ៍រុករកជីវិតសត្វស្លាបព្រៃ នៅប្រទេសវេណេហ្ស៊ុយអេឡា នាថ្ងៃទី ១២ តុលា តំណាងគណៈប្រតិភូវៀតណាម អ្នកបក្សីសាស្ត្រ Nguyen Hoai Bao បានសង្កត់ធ្ងន់ លើតួនាទីនៃវិស័យទេសចរណ៍អេកូឡូស៊ីក្នុងដំណើរការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នាំមកនូវប្រភពចំណូលស្ថិរភាពសម្រាប់ប្រជាជនក្នុងតំបន់។

គណៈប្រតិភូវៀតណាមថតរូបជាមួយលោកស្រី Tatiana Pugh អនុរដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា (ឆ្វេងទី២)។ (រូបថត៖ VOV)

យោងតាមលោក Nguyen Hoai Bao ទេសចរណ៍ធម្មជាតិជួយអភិរក្សបរិស្ថាន ដោយបង្កើតប្រភពថវិកាផ្ទាល់សម្រាប់ការពារប្រព័ន្ធអេកូឡូស៊ី ជីវចម្រុះ និងលើក កម្ពស់ការយល់ដឹងសហគមន៍អំពីការការពារធនធាន។ លើសពីនេះ សកម្មភាព ទេសចរណ៍ក៏ជួយថែរក្សា លើកតម្កើង និងផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ប្រពៃណី របស់សហគមន៍មូលដ្ឋានផងដែរ។ វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកជាមួយ សហគមន៍ទេសចរណ៍អេកូឡូស៊ីពិភពលោកនូវបទពិសោធន៍របស់ខ្លួនក្នុងការអភិវឌ្ឍទេសចរណ៍ “បៃតង” ទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ សកម្មភាពផ្អែក លើធម្មជាតិ និងវប្បធម៌ប្រចាំតំបន់ និងការតភ្ជាប់របស់សហគមន៍មូលដ្ឋានឆ្ពោះទៅ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

top