ព័ត៌មាន

វៀតណាមចូលរួមសិក្ខាសាលាអំពី APEC នៅវិទ្យាស្ថានអាមេរិក-អាស៊ី

 នៅទីស្នាក់ការរដ្ឋសភា​អាមេរិកទើប នឹងបានប្រព្រឹត្តទៅសិក្ខាសាលា​អំពី វេទិកាសេដ្ឋកិច្ឋ​អាស៊ី-ប៉ាស៊ីហ្វិក (APEC)​ ដែលត្រូវបានវិទ្យាស្ថា​នអាមេរិក​-អាស៊ី សហការជាមួយស្ថានទូតវៀ​តណាម​ប្រចាំអាមេរិក និង​សមាគម​បណ្ដា​ប្រជាជាតិអា​ស៊ីអាគ្នេស ថ្លែងមតិប្រារព្ធសិក្ខា​សាលា ឯកអគ្គរដ្ឋទូតវៀតណា​ម ​លោក Pham Quang Vinh ឲ្យដឹ​ងថា ក្នុងឋានៈជាប្រទេសម្ចាស់ផ្ទះ​ APEC ២០១៧ វៀតណាមបានជ្រើ​សរើស​ប្រធានបទ “បង្កើត​កម្លាំងថ្មី​រួម​គ្នាពូនជ្រំឲ្យ​អនាគត” សំដៅស្វែងរកនិងអ​នុវត្តការ​ផ្ដើមគំនិតថ្មីៗដើម្បីជំរុ​ញកំណើន បើក ទូលាយការ​វិនិយោគ ពាណិជ្ជកម្ម ធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍​ដោយនិរន្តរ​ភាពក្នុងតំបន់។

 
 ឯកអគ្គរដ្ឋទូតវៀតណាម លោក Pham Quang Vinh ថ្លែងមតិប្រារព្ធសិក្ខាសាលា (រូបថត៖ Vietnam+)

នៅទីនេះ អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំវៀតណាម លោក David Shear និងអ្នកជំនាញការ​ជាន់ខ្ពស់ CSIS លោក Murray Hiebert បាន​វាយតំលៃខ្ពស់ ចំពោះជោគជ័យ​របស់​វៀត​ណាម ក្នុងការ​រៀប​ចំ​សន្និសីទ​នានា ក្នុង​​ឆ្នាំហើ​យត្រៀមរៀបចំឲ្យសន្និសីទ​ជាន់ខ្ពស់ APEC នាពេលខាងមុខ បង្កើ​តបន្ថែមកម្លាំង​សំរាប់ ការជំរុ​ញកិច្ច​សហប្រតិបតិ្តការ​ក្នុងប្លុកនិងតំបន់៕
 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 


top