ព័ត៌មាន

វៀតណាមចូលរួមសហភាព ACF ដើម្បីជំរុញការផ្លាស់ប្តូរកសិកម្មប្រកបដោយចីរភាព

ក្នុងក្របខ័ណ្ឌសន្និសីទលើកទី ៣០ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP៣០) នៅទីក្រុង Belem ប្រទេសប្រេស៊ីល នៅថ្ងៃទី ១៨ ខែវិច្ឆិកា វៀតណាមបានក្លាយជាសមាជិកពេញសិទ្ធិនៃ "សហភាពនៃបណ្តាប្រទេសដើរជួរមុខក្នុងការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារ" (ACF)។
គណៈប្រតិភូនៃក្រសួងកសិកម្ម និងបរិស្ថានវៀតណាម ចូលរួមកិច្ចប្រជុំ COP៣០។ រូបថត៖ ICD

ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីរបស់សហភាព អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានវៀតណាម លោក Le Cong Thanh បានឲ្យដឹងថា ការចូលរួមសហភាព ACF ជួយលើកកម្ពស់ការច្នៃប្រឌិត កៀរគរការគាំទ្រផ្នែកបច្ចេកទេស និងធនធានហិរញ្ញវត្ថុសម្រាប់វិស័យកសិកម្ម ហើយទន្ទឹមនឹងនោះ បង្កើតឱកាសសម្រាប់វៀតណាមក្នុងការចែករំលែកបទពិសោធន៍ និងសិក្សារៀនសូត្រពីសមាជិកដទៃទៀតក្នុងដំណើរការផ្លាស់ប្តូរប្រព័ន្ធកសិកម្មនិងស្បៀងអាហារ។

គោលការណ៍សំខាន់ៗនៃសហភាពគឺធានាថា ដំណើរការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារនាំមកនូវការផ្លាស់ប្តូរវិជ្ជមានដូចជា៖ សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ សមភាព និងជីវភាពរស់នៅ ភាពធន់និងសមត្ថភាពស្តារឡើងវិញ កាត់បន្ថយការបំភាយឧស្ម័ន ក៏ដូចជាការការពារប្រព័ន្ធអេកូឡូស៊ីធម្មជាតិ និងជីវៈចម្រុះ ដើម្បីផលប្រយោជន៍របស់មនុស្សជាតិ និងភពផែនដី៕


top