លោកបណ្ឌិត Tran Chi Thanh នាយកវិទ្យាស្ថានថាមពលបរមាណូវៀតណាម បានឲ្យដឹងថា វេទិកាបានបង្កើតឱកាសសម្រាប់វៀតណាមដើម្បីស្វែងយល់ និងចាប់ យកសមត្ថភាពរបស់រុស្ស៊ី និងប្រទេសដទៃទៀតក្នុងការអភិវឌ្ឍឧស្សាហកម្មបរមាណូ ជួបជាមួយដៃគូ និងស្វែងរកឱកាសសហប្រតិបត្តិការ។
ពិធីបើកសប្តាហ៍បរមាណូពិភពលោកលើកទីមួយ (WAW) នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។ (រូបថត៖ VOV)
សប្តាហ៍បរមាណូពិភពលោកលើកទីមួយ (WAW) ដែលជាព្រឹត្តិការណ៍សកល ដ៏ធំបំផុតក្នុងវិស័យថាមពលនុយក្លេអ៊ែរ និងបច្ចេកវិទ្យាបៃតង បានបើកជាផ្លូវការកាល ពីថ្ងៃទី ២៥ ខែកញ្ញា នៅមជ្ឈមណ្ឌលពិព័រណ៍សមិទ្ធិផលសេដ្ឋកិច្ចជាតិ ក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។ ដោយប្រមូលផ្តុំប្រតិភូជាង ១ ម៉ឺននាក់មកពីប្រទេសជាង ១១៨ វាគ្មិនអន្តរជាតិជិត ២៥០ នាក់ និងកម្មវិធីយុវជនដែលទាក់ទាញយុវជនជាង ១៨ ពាន់នាក់នោះ WAW លើកទីមួយបានធ្វើឡើងចាប់ពីថ្ងៃទី ២៥-២៨ ខែកញ្ញា។ វៀតណាមបានចូលរួមក្នុងវេទិកានេះក្នុងនាមជាដៃគូសំខាន់របស់រុស្ស៊ីក្នុងឧស្សាហកម្មបរមាណូ។
លោកបណ្ឌិត Tran Chi Thanh នាយកវិទ្យាស្ថានថាមពលបរមាណូវៀតណាម បានឲ្យដឹងថា វេទិកាបានបង្កើតឱកាសសម្រាប់វៀតណាមដើម្បីស្វែងយល់ និងចាប់ យកសមត្ថភាពរបស់រុស្ស៊ី និងប្រទេសដទៃទៀតក្នុងការអភិវឌ្ឍឧស្សាហកម្មបរមាណូ ជួបជាមួយដៃគូ និងស្វែងរកឱកាសសហប្រតិបត្តិការ។ លោកបណ្ឌិត Tran Chi Thanh បានអះអាងថា រុស្ស៊ីជាដៃគូសំខាន់របស់វៀតណាម ហើយលោកសង្ឃឹមថា ភាគីទាំង ពីរនឹងឈានដល់កិច្ចព្រមព្រៀងមួយស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាល ដោយចាប់ផ្តើមពីរយៈពេលខ្លី និងឆ្ពោះទៅកាន់រយៈពេលវែង ដើម្បីធានាឲ្យ វៀតណាមមានធនធានមនុស្សដែលមានសមត្ថភាពខ្ពស់នៅពេលចាប់ផ្តើមដាក់ពង្រាយឧស្សាហកម្មអនាគតនេះ៕