វៀតណាមចូលរួមសន្និសីទស្តីពីវិស័យសម្ភពអាស៊ី-ប៉ាស៊ីហ្វិក (រូបថតឧទាហរណ៍)
ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ សន្និសីទស្តីពីវិស័យសម្ភពអាស៊ី - ប៉ាស៊ីហ្វិកលើកទី ៩ (ASPIRE 2019) ត្រូវបានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិហុងកុង ប្រទេសចិន។
មន្ទីរពេទ្យសម្ភពហាណូយ មន្ទីរពេទ្យសម្ភពHai Phong មន្ទីរពេទ្យប្រៃសនីយ៍ហាណូយ និងមន្ទីពេទ្យ My Duc ទីក្រុងហូជីមិញ បានចូលរួមសន្និសីទនេះ និងថ្លែងរបាយការណ៍នៃបទអន្តរគមន៍ឯកទេសផងដែរ។ របាយការណ៍ក្រោមវិធានបទ "ករណីកម្រស្តីពីការមានផ្ទៃពោះស្រោមពោះក្រៅ» របស់មន្ទីរសម្ភពហាណូយ ដែលថ្លែងនៅក្នុងសន្និសីទនេះ ត្រូវបានមជ្ឈដ្ឋានជំនាញការណ៍ចាប់អារម្មណ៌យ៉ាងខ្លាំង និងវាយតម្លៃខ្ពស់ផងដែរ។ នាយកមន្ទីរពេទ្យសម្ភពហាណូយ សាស្ត្រាចារ្យរង បណ្ឌិត Nguyen Duy Anh បានឲ្យដឹងថាករណី "មានផ្ទៃពោះស្រោមពោះក្រៅ» គឺជាជំងឺកម្រមានមួយដែលគិតដល់បច្ចុប្បន្ននេះ មានត្រឹមតែ ៣០ ករណីនៅលើពិភពលោកតែប៉ុណ្ណោះ។ សង្ឃឹមថាដោយមានបទពិសោធន៍នៃការធ្វើរោគវិនិច្ឆ័យនិងព្យាបាលត្រឹមត្រូវក្នុងដំណាក់កាលដំបូងនៃករណីជំងឺដ៏កម្រនេះ មន្ទីរពេទ្យសម្ភពហាណូយនឹងបង្កើតឱកាសសម្រាប់មន្ទីរពេទ្យនានាអាចគ្រប់គ្រងឲ្យបានល្អនិងជួយសង្រ្គោះអ្នកជំងឺដែលមានករណីស្រដៀងគ្នានេះផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម