ព័ត៌មាន

វៀតណាមចូលរួមរំលែកទុក្ខចំពោះការវាយប្រហារដោយគ្រាប់បែកនៅស្រីលង្កាដែលបណ្តាល​ឲ្យមនុស្សច្រើននាក់​ត្រូវស្លាប់និងរងរបួស​


 ប្រជាជននិងប៉ូលិសនៅឯកន្លែងកើតហេតុ (រូបថតៈ EPA) 
 

 ទទួលបានព័ត៌មានស្តីពីការបំផ្ទុះគ្រាប់ បែកនៅក្នុងប្រទេសស្រីលង្កានាថ្ងៃទី២១ ខែមេសា ឆ្នាំ​២០១៩ ដែល​បណ្តាល​ឱ្យមនុស្សស្លាប់និងរបួសជាច្រើននោះ នាថ្ងៃដដែល អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានផ្ញើសារទូរលេខចូលរួមរំលែកទុកដោយបានសម្តែងនូវការសោកស្តាយជាទីបំផុត ជូន​ចំពោះ​ ប្រធានាធិ បតីស្រីលង្កា Maithripala Sirisena ។ 
 
នាយក​រដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានផ្ញើសារចូលរួមរំលែកទុក្ខ ដល់​នាយក​រដ្ឋមន្ត្រី​ស្រី​លង្កា​លោក​ Ranil Wickremesinghe ។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានផ្ញើសារចូលរួមរំលែកទុក្ខ ដល់​ប្រធាន​រដ្ឋសភាស្រី លង្កា លោក Karu Jayasuriya ផងដែរ។
 
នាថ្ងៃដ៏ដែល​ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានផ្ញើសារទូរ​លេខ​ចូលរួម​រំលែកទុក្ខ ដល់រដ្ឋមន្ត្រីការបរទេសស្រីលង្កា Tilak Janak Marapana ។
ស្ថានទូតវៀត​ណាម​ប្រចាំនៅប្រទេសស្រីលង្កា បានទាក់ទងទៅអាជ្ញាធរមូលដ្ឋានហើយរហូតទល់ពេលនេះ មិនមានរបាយ​ការណ៍ណាថា មានពលរដ្ឋវៀតណាមរងផល ប៉ះពាល់នោះឡើយ។ ក្រសួងការបរទេសវៀត​ណាម​បបាន​បញ្ជាឱ្យស្ថានទូតវៀត ណាមប្រចាំនៅស្រីលង្កា បន្តឃ្លាំមើលហេតុការណ៍នេះ ហើយចាត់វិធាន​ការការ​ពារក្នុង​ករណីមានពល រដ្ឋវៀតណាមរងផលប៉ះពាល់៕​

 

តាម VOV 5 -​​ ​វិទ្យុសំឡេងវៀតណាម


top