ព័ត៌មាន

វៀតណាមចូលរួមយន្តការដោះស្រាយជម្លោះរបស់ WTO

នាថ្ងៃទី ១៦ ខែតុលា វៀតណាមបានប្រកាសជាផ្លូវការនូវការចូលរួមរបស់ខ្លួននៅក្នុងយន្តការមជ្ឈត្តកម្មបណ្តឹងឧទ្ធរណ៍បណ្តោះអាសន្នពហុភាគី (MPIA)។ នេះជាគំនិតផ្ដួចផ្ដើមមួយដើម្បីរួមចំណែករក្សាស្ថិរភាពប្រព័ន្ធដោះស្រាយជម្លោះរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។
រូបភាព៖ REUTERS/Denis Balibouse

ការចូលរួមរបស់វៀតណាមក្នុង MPIA បានផ្ញើសារដ៏រឹងមាំអំពីការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលផ្អែកលើច្បាប់។ ក្នុងបរិបទនៃស្ថាប័នបណ្តឹងឧទ្ធរណ៍របស់ WTO ដែលត្រូវបានចាត់ទុកថាជា “តុលាការកំពូល” នៃពាណិជ្ជកម្មពិភពលោក កំពុងផ្អាកប្រតិបត្តិការរបស់ខ្លួនជាបណ្តោះអាសន្ន ការចូលរួមរបស់វៀតណាមក្នុង MPIA ត្រូវបានចាត់ទុកថាជាសកម្មភាពប្រកបដោយការទទួលខុសត្រូវ មិនត្រឹមតែការពារផលប្រយោជន៍របស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងរួមដៃជាមួយសហគមន៍អន្តរជាតិដើម្បីពង្រឹងមូលដ្ឋានគ្រឹះនៃប្រព័ន្ធ WTO រួមចំណែករក្សាទំនុកចិត្ត និងស្ថិរភាពសម្រាប់ពាណិជ្ជកម្មអន្តរជាតិ។

លើជ្រុងយុទ្ធសាស្ត្រ ក្នុងការចូលរួម MPIA ជួយលើកកំពស់ឋានៈនិងសម្លេងរបស់វៀតណាមក្នុងការពិភាក្សាអំពីកំណែទម្រង់ WTO។ ទាក់ទងនឹងអត្ថប្រយោជន៍ជាក់ស្តែង MPIA គឺជាយន្តការដែលផ្តល់ឱ្យវៀតណាមនូវឧបករណ៍ចាំបាច់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អាជីវកម្ម និងវិស័យនាំចេញនៅចំពោះមុខជម្លោះពាណិជ្ជកម្មដ៏ស្មុគស្មាញ។ ការធានានូវសិទ្ធិក្នុងការប្តឹងឧទ្ធរណ៍ក្នុងបណ្តឹងមួយនឹងជួយធ្វើការសម្រេចចិត្តដោយយុត្តិធម៌ និងគួរឱ្យទុកចិត្តជាងមុន បង្កើតបរិយាកាសធុរកិច្ចអន្តរជាតិដែលអាចព្យាករណ៍បាន និងមានសុវត្ថិភាពជាង៕


top