ព័ត៌មាន

វៀតណាមចូលរួមពិព័រណ៍អង្គភាពការទូតនៅប្រទេសថៃ

ចាប់ពីថ្ងៃទី ២៧ ខែកុម្ភៈដល់ថ្ងៃទី ២ ខែមីនា ស្ថានទូតវៀតណាមប្រចាំនៅប្រទេសថៃបានសហការជាមួយសមាគមកាកបាទក្រហមថៃ និងស្ថាប័នការទូតអន្តរជាតិ រៀបចំពិព័រណ៍អង្គភាពទូតលើកទី ៥៨ នៅទីក្រុងបាងកក ដោយរៃអង្គាសថវិកាសប្បុរសធម៌ដើម្បីជួយឧបត្ថម្ភជនក្រីក្រនិងជនរងគ្រោះដោយគ្រោះធម្មជាតិនៅប្រទេសថៃ។

ពិធីបើកពិព័រណ៍អង្គភាពការទូតឆ្នាំនេះ ក្រោមប្រធានបទ "វេទមន្តនៃការផ្តល់ជូល" មានការចូលរួមពីព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន នៃប្រទេសថៃ។ ដោយមានការឧបត្ថម្ភពីបេសកកម្មការទូតជាង ៥០ នៅប្រទេស ថៃ រួមទាំងស្ថានទូតវៀតណាមប្រចាំនៅថៃ ពិព័រណ៍ទំនិញនេះមិនត្រឹមតែជួយពង្រឹងទំនាក់ទំនង និងផ្លាស់ប្តូរវប្បធម៌ពហុជាតិប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំង ជួយរៃអង្គាសថវិកាសប្បុរសធម៌សម្រាប់ការព្យាបាលនិងលើកកំពស់សុខុមាលភាពសង្គមសម្រាប់ជនក្រីក្រនៅក្នុងទឹកដីនៃប្រាសាទមាសផងដែរ។

ភ្ញៀវទេសចរណ៍មកទស្សនា និងទិញទំនិញនៅស្តង់របស់វៀតណាម។ រូបថត៖ VOV

ស្តង់ទំនិញប្រហែល ៦០ មកពីប្រទេសចំនួន ៥០ បានចូលរួមក្នុងពិព័រណ៍នេះ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Siam Paragon ក្នុងទីក្រុងបាងកក ដោយទាក់ទាញអ្នកទស្សនាយ៉ាងហោចណាស់ ៦០.០០០នាក់ឱ្យមកទស្សនានិងទិញទំនិញ។ ប្រាក់ចំណូលពីការលក់សំបុត្រចូលរួមពិព័រណ៍នេះ នឹងត្រូវបានប្រើប្រាស់ក្នុងគោលបំណងសប្បុរសធម៌ផ្សេងៗនៅទូទាំងប្រទេសថៃ៕


top