វៀតណាមចូលរួមផ្សារណាត់សប្បុរសធម៌របស់សមាគមនារីអាស៊ី-ប៉ាស៊ីហ្វិក
នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ សមាគមនារីអាស៊ី-ប៉ាស៊ីហ្វិក (ALFS) បានរៀបចំផ្សារណាត់ សប្បុរសធម៌លើកទី ៤២ នៅរដ្ឋធានីតូក្យូ។
អញ្ជើញចូលរួមមានវត្តមានសមាគមនារីពីបណ្តាស្ថានទូត ដែលជាសមាជិករបស់ ALFS ក្នុងនោះមានស្ថានទូត វៀតណាមប្រចាំនៅជប៉ុន។ ឆ្នាំនេះ សនាគមនារីនៃស្ថានទូត វៀតណាមមានស្តង់ទំនិញចំនួន ២ ស្តង់ ក្នុងនោះមាន ស្តង់តាំងបង្ហាញផលិតផលសិប្បកម្ម ប្រពៃណីវៀតណាម និង ស្តង់មួយទៀតដែលតាំងបង្ហាញនូវវប្បធម៌ម្ហូបអាហារប្រពៃណី វៀតណាមផងដែរ។
នាបច្ចុប្បន្ន ALFS មានសមាជិកចំនួន ៤០០ នាក់ ដែលភាគច្រើនជាភរិយារបស់មន្ត្រី និងថ្នាក់ដឹកនាំសហគ្រាសធំនៅជប៉ុន រួមទាំង ឯកអគ្គរដ្ឋទូតជាស្ត្រី ភរិយារបស់ឯកអគ្គរដ្ឋទូត នានា និងបណ្តាមន្ត្រីជាស្រ្តីនៃស្ថានទូតទាំង២៥ នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកប្រចាំនៅជប៉ុន៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម