ព័ត៌មាន

វៀតណាមចូលរួមចំណែកយ៉ាងសកម្មដល់ពិព័រណ៍រៃអង្គាសថវិកាសប្បុរសធម៌នៅប្រទេសថៃ

ស្ថានទូតវៀតណាមប្រចាំនៅប្រទេសថៃបានរួមចំណែកយ៉ាងសកម្មដល់ភាពជោគជ័យនៃពិព័រណ៍កាកបាទក្រហមការទូតលើកទី៥៨ ដែលរៀបចំដោយសមាគម កាកបាទក្រហមថៃ សម្របសម្រួលជាមួយសមាគមភរិយាស្វាមីការទូត និងបណ្ដាស្ថានទូតប្រចាំប្រទេសថៃ។
ភ្ញៀវ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ផលិតផលសិប្បកម្ម​វៀតណាម។ រូបថត៖ VNA
ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ ខែកុម្ភៈ ដល់ថ្ងៃទី ២ ខែមីនា នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Siam Paragon ទីក្រុងបាងកក ពិព័រណ៍នេះមានការ ចូលរួមពីស្ថានទូតប្រចាំនៅថៃចំនួន ៥៦ ដោយមានស្តង់ទំនិញចំនួន ២៤៦ ស្តង់ ដែល ឧទ្ទេសនាម តាំងបង្ហាញ និងលក់ផលិតផលប្រចាំប្រទេសនីមួយៗ រួមមានផលិតផល ប្រើប្រាស់ សម្លៀកបំពាក់ ម្ហូបអាហារ គ្រឿងតុបតែងគេហដ្ឋាន។ល។ ពិព័រណ៍នេះគឺ សំដៅរៃអង្គាសមូលនិធិសប្បុរសធម៌ ដើម្បីជួយឧបត្ថម្ភដល់បេសកកម្មនៃសមាគមកាក បាទក្រហមថៃ ក្នុងការជួយសង្គ្រោះ លើកកំពស់សុខុមាលភាព ព្យាបាលជំងឺ និងកែលម្អគុណភាពជីវិតជូនប្រជាពលរដ្ឋដែលជួបការលំបាក និងរងគ្រោះដោយគ្រោះធម្មជាតិ។
ក្នុងអំឡុងពេល ៤ ថ្ងៃ នៃពិព័រណ៍ ភ្ញៀវអន្តរជាតិយ៉ាងច្រើនកុះករបានមក ទស្សនា និងទិញទំនិញនៅស្តង់វៀតណាម ដោយបង្ហាញចំណាប់អារម្មណ៍ចំពោះ ផលិតផលសិប្បកម្មវិចិត្រសិល្បៈដ៏ល្អប្រណិតរបស់ភូមិសិប្បកម្មប្រពៃណីនៅវៀត ណាម៕

top