នេះជាការអះអាងរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសថៃ លោក Pham Viet Hung តំណាងអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅគណៈកម្មការសេដ្ឋកិច្ច-សង្គម អាស៊ី-ប៉ាស៊ីហ្វិកនៃអង្គការសហប្រជាជាតិ (ESCAP) ក្នុងសម័យប្រជុំលើកទី ៨១ នៃ ESCAP ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និសីទអង្គការសហប្រជាជាតិនៅទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី ២៤ មេសា។
ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំនារសៀលថ្ងៃទី២៤ មេសា
“វៀតណាមផ្តល់អាទិភាពកំពូល ចំពោះការអភិវឌ្ឍវិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តន៍និងការផ្លាស់ប្តូរឌីជីថល។ យុទ្ធសាស្ត្រ គោលនយោបាយ និងកម្មវិធីសកម្មភាពជាច្រើនត្រូវបានអនុម័ត ដើម្បីជំរុញការអភិវឌ្ឍបច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើឌីជីថល។ យើងចាត់ទុកកិច្ចខិតខំប្រឹងប្រែងទាំងនេះជាវិធានការសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ជៀសវាងអន្ទាក់ចំណូលមធ្យម និងនាំប្រទេសជាតិឈានចូលទៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី”។
លោកឯកអគ្គរដ្ឋទូតបានអះអាងថា វៀតណាមគាំទ្រការខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិក្នុងការពង្រឹងអភិបាលកិច្ចសកល អំពីបច្ចេក វិទ្យា ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ; អំពាវ នាវឱ្យ ESCAP ជំរុញការអនុវត្តឯកសារឌីជីថលសកលនៅកម្រិតតំបន់ និងបង្កើនគំនិតផ្តួចផ្តើមលើបច្ចេកវិទ្យាដែលទើបលេចចេញ រួមទាំងបញ្ញាសិប្បនិម្មិត (AI) ផងដែរ។
ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៥ ខែមេសា លោកឯកអគ្គរដ្ឋទូត Pham Viet Hung បានចូលរួមព្រឹត្តិការណ៍មួយក្រោមប្រធានបទ “ជំរុញការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព និងបរិយាប័ន្ន៖ អភិវឌ្ឍន៍តម្រង់ទិសការដឹកជញ្ជូនសាធារណៈ”៕