នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាមជានិច្ចកាល វាយតម្លៃខ្ពស់ និងមានបំណងចង់ពង្រឹងទំនាក់ទំនងសហប្រតិបត្តិការពហុភាគីជាមួយប៉ូឡូញ។ ជាពិសេស ភាគីទាំងពីរត្រូវបន្តរក្សាប្រសិទ្ធភាពនូវយន្តការ ពិគ្រោះយោបល់នយោ បាយ ជាប្រចាំនៅថ្នាក់អនុរដ្ឋមន្ត្រី។
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son ស្វាគមន៍រដ្ឋមន្ត្រីក្រសួងការបរទេសប៉ូឡូញ Zbigniew Rau ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៣ (រូបថត៖ Lam Khanh/TTXVN)
នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការក្រសួងការបរទេស
រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានទទួលជួបលោកស្រី
Anna Krystyna Radwan-Röhrenschef អនុរដ្ឋលេខាធិការក្រសួងការបរទេសប៉ូឡូញ
ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាមសម្រាប់ដំណើរការកិច្ចពិគ្រោះយោបល់ផ្នែកនយោបាយ
ថ្នាក់អនុរដ្ឋមន្ត្រីរវាងក្រសួងការបរទេសវៀតណាមនិងក្រសួងការបរទេសប៉ូឡូញ។
នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា
វៀតណាមជានិច្ចកាល វាយតម្លៃខ្ពស់
និងមានបំណងចង់ពង្រឹងទំនាក់ទំនងសហប្រតិបត្តិការពហុភាគីជាមួយប៉ូឡូញ។ ជាពិសេស
ភាគីទាំងពីរត្រូវបន្តរក្សាប្រសិទ្ធភាពនូវយន្តការពិគ្រោះយោបល់នយោបាយជាប្រចាំនៅថ្នាក់អនុរដ្ឋមន្ត្រី។
លោករដ្ឋមន្ត្រី
Bui
Thanh Son បានស្នើឱ្យអាជ្ញាធរប៉ូឡូញគ្រប់លំដាប់ថ្នាក់បន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនវៀតណាមរក្សាស្ថិរភាពជីវភាព
រួមចំណែកជាក់ស្តែង
និងមានប្រសិទ្ធភាពក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសម្ចាស់ផ្ទះ ព្រមទាំងបំពេញល្អនូវតួនាទីជាស្ពានសម្រាប់ទំនាក់ទំនងប្រពៃណី
មិត្តភាព និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរ; សង្ឃឹមថា
ប្រទេសប៉ូឡូញនឹងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប
(EVIPA) ក្នុងពេលឆាប់ៗនេះ ដើម្បីសម្រួលដល់កិច្ចសហប្រតិបត្តិការវិនិយោគដោយស្មើភាព
និងផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។
រីឯខ្លួនវិញ
អនុរដ្ឋលេខាធិការ Anna Krystyna Radwan-Röhrenschef បានអះអាងថា នឹងជំរុញដល់ក្រសួង
ស្ថាប័ននានារបស់ប៉ូឡូញ សម្របសម្រួលជាមួយភាគីវៀតណាម
ដើម្បីលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ៕