ព័ត៌មាន

វៀតណាមគោរពទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក មិន​ថាបេក្ខជន​ណាឈ្នះ​ការបោះឆ្នោតប្រធានាធិបតីឡើយ

ទីប្រឹក្សាសន្តិសុខជាតិ និងជាបេសកជនពិសេសរបស់ ប្រធានាធិបតីអាមេរិកលោក Robert Obrien នឹងធ្វើទស្សនកិច្ចនៅវៀតណាមនាពេលខាងមុខ។

អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang (រូបថត៖ TTXVN)


នៅក្នុងសន្និសីទកាសែត ដែលបានប្រព្រឹត្តិទៅនារសៀលថ្ងៃទី ១៩ ខែវិច្ឆិកា នៅទីក្រុងហាណូយ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang បានអះអាងសារជាថ្មីអំពីទំនាក់ទំនងដ៏ល្អប្រសើរវាងវៀតណាម និងសហរដ្ឋអាមេរិក មិនថាបេក្ខជនណាឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី ៣ ខែវិច្ឆិកាឡើយ។ លោកស្រីបានអះអាងថា៖ “មិនថាបេក្ខជនណាឈ្នះការបោះឆ្នោតប្រធានាធិបតីឡើយគឺសហរដ្ឋអាមេរិកនៅតែជាដៃគូជួរមុខដ៏សំខាន់មួយដែលមានទំនាក់ទំនងដ៏ល្អប្រសើរជាមួយវៀតណាមក្នុងស្មារតីយោគយល់ និងគោរពគ្នាទៅវិញទៅមកផងដែរ”។

លើសពីនេះទៅទៀត លោកស្រី Le Thi Thu Hang ក៏បានបញ្ជាក់ថា ទីប្រឹក្សាសន្តិសុខជាតិនិងជាបេសកជនពិសេសរបស់ ប្រធានាធិបតីអាមេរិកលោក Robert Obrien នឹងធ្វើទស្សនកិច្ចនៅវៀតណាមនាពេលខាងមុខផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top