វៀតណាមគោរពកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចជាមួយជប៉ុន
នាល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ អញ្ជើញថ្លែងមតិនៅក្នុងជំនួបជាមួយលោក Takehiko Kakiuchi ប្រធាននិងជាអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Mitsubishi ជប៉ុន ដែលកំពុងបំពេញដំណើរទស្សនកិច្ចនៅវៀតណាមនោះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានស្នើឲ្យ Mitsubishi បើកទូលាយការវិនិយោគចូលក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ និងថាមពលនៅវៀតណាម។ លោក Nguyen Xuan Phuc គ៏បានអះអាងថា៖ វៀតណាមគោរពកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចជាមួយជប៉ុន។
រីឯខ្លួនវិញ លោក Takehiko Kakiuchi មានបំណងថា៖ នាយករដ្ឋមន្ត្រី រដ្ឋាភិបាល និងស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាមបន្តគាំទ្រ និងបង្កលក្ខណៈងាយស្រួលសម្រាប់សម្ព័ន្ធក្រុមហ៊ុនជប៉ុនមកវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម