ព័ត៌មាន

វៀតណាមគឺជាដៃគូដ៏សំខាន់របស់សារជីវកម្មដឹកជញ្ជូនតាមផ្លូវសមុទ្រឈានមុខគេនៅលើពិភពលោក

នារសៀលថ្ងៃទី ២៣ ខែមិថុនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី លោក ហ្វាម យ៉ាទូក បានជួបសម្តែងការគួរសមជាមួយលោក Robert Maersk Uggla ប្រធានសារជីវកម្ម A.P. Moller Holding (APM Holding) និងជាប្រធានសារជីវកម្ម Maersk (សមាជិករបស់ APM Holding)។
ឧបនាយករដ្ឋមន្ត្រី លោក ហ្វាម យ៉ាទូក បានទទួលជួបលោក Robert Maersk Uggla ប្រធានសារជីវកម្ម A.P. Moller Holding (APM Holding) និងជាប្រធានសារជីវកម្ម Maersk (សមាជិករបស់ APM Holding)។ រូបថត៖ VGP

នៅក្នុងជំនួប​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ហ្វាម យ៉ាទូក បានសង្កត់ធ្ងន់ថា វិស័យ​ដែល Maersk កំពុងវិនិយោគ ដូចជាកំពង់ផែសមុទ្រ ឡូជីស្ទិក ការដឹកជញ្ជូន និងការផ្លាស់ប្តូរបៃតង ក៏ជាវិស័យដែល​វៀតណាម​ផ្តល់​អាទិភាពសម្រាប់ការអភិវឌ្ឍ​ផងដែរ។ ក្រៅពីគោលដៅក្លាយជាប្រទេសរីកចម្រើនពីសមុទ្រ វៀតណាម​​​ក៏ចាប់អារម្មណ៍ជាពិសេសក្នុងការអភិវឌ្ឍថាមពលវាយោអគ្គិសនីនៅឯនាយសមុទ្រ ឧស្សហកម្មសាងសង់កប៉ាល់ សេដ្ឋកិច្ចសមុទ្រ និងការជំរុញការផ្លាស់ប្តូរថាមពល។

ឧបនាយករដ្ឋមន្ត្រីមាន​បំណងចង់ឱ្យ​ Maersk អមដំណើរជាមួយ​វៀតណាម​ក្នុងដំណើរការផ្លាស់ប្តូរបៃតង ការអភិវឌ្ឍថាមពលស្អាត និងការកសាងខ្សែសង្វាក់ឡូជីស្ទិកប្រកបដោយចីរភាព។ ឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យសាជីវកម្ម​ ពន្លឿនការអនុវត្តគម្រោងដែលមានស្រាប់ ពង្រីកការវិនិយោគ​នៅកំពង់ផែសមុទ្ររបស់វៀតណាម និងគាំទ្រវៀតណាមក្នុងការទាក់ទាញ​វិនិយោគិនអន្តរជាតិបន្ថែមទៀត។ លោក​ឧបនាយករដ្ឋមន្ត្រីបានសន្យាថា រដ្ឋាភិបាលនឹងបង្កើតលក្ខខណ្ឌអំណោយផលទាំងអស់សម្រាប់វិនិយោគិនមក​បណ្ដាក់​ទុន​​នៅវៀតណាម។

រីឯខ្លួន​វិញ លោក Robert Maersk Uggla បានសង្កត់ធ្ងន់ថា វៀតណាមគឺជាដៃគូសំខាន់មួយ​របស់សាជីវកម្ម ហើយបានបញ្ជាក់ថា អាទិភាពរបស់វៀតណាមក្នុងការផ្លាស់ប្តូរបៃតង ការជំរុញនវានុវត្តន៍ និងការបង្កើន​ការតភ្ជាប់ជាមួយខ្សែសង្វាក់ផ្គត់ផ្គង់​សកល គឺសម​ស្របនឹងទិសដៅយុទ្ធសាស្ត្រ ក៏ដូចជាការប្តេជ្ញាចិត្តវិនិយោគរយៈពេលវែង​របស់សាជីវកម្មនៅវៀតណាម៕​


top