ព័ត៌មាន

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។
អ្នកទេសចរបរទេសគយគន់ទេសភាពនៃទីក្រុង Mui Ne ពីប៉មសង្កេត Faro នៅ Centara Mui Ne ។ រូបថត៖ Le Minh/ VNP
គេហទំព័រព័ត៌មាន Sky News (អូស្ត្រាលី) ថ្មីៗនេះបានបង្ហោះអត្ថបទមួយដែលឲ្យថឹងថា នៅពេលដែលភ្ញៀវទេសចរអូស្ត្រាលីចង់ស្វែងរក "ដំណើរផ្សងព្រេងវប្បធម៌ដ៏ មានអត្ថន័យ" នោះ វៀតណាមតែងតែស្ថិតនៅទីតាំងកំពូលក្នុងបញ្ជីឈ្មោះនេះ ដោយ សារតែទេសចរណ៍នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍នេះមានគុណភាពល្អ និងមានតម្លៃ ថោកជាងគោលដៅទេសចរណ៍ពេញនិយមផ្សេងណាមួយ។
យោងតាម Sky News វៀតណាមជាប្រទេសដ៏ស្វាហាប់ រស់រវើក និងសម្បូរទៅ ដោយអត្តសញ្ញាណវប្បធម៌។ ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើសលុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។ លោកស្រី Nicole Newport នាយិកាផ្នែកលក់ប្រចាំតំបន់សម្រាប់អូសេអានីនៃក្រុមហ៊ុន InsideAsia Tours បាននិយាយថា វៀតណាមកំពុងក្លាយជាគោលដៅទេសចរណ៍ដ៏ ពេញនិយមហើយនិន្នាការនេះនឹងបន្តនាពេលខាងមុខ។ យោងតាមលោកស្រី ដោយ មានទីតាំងភូមិសាស្ត្រនៅជិតប្រទេសអូស្ត្រាលី និងបទពិសោធន៍ដ៏សម្បូរបែប ពីទីក្រុង ប្រវត្តិសាស្ត្រ ផ្សារដ៏មមាញឹក រហូតដល់ទេសភាពធម្មជាតិដ៏អស្ចារ្យ ភាពចម្រុះនៃ ទេសភាព បានធ្វើឱ្យដំណើរកំសាន្តនៅវៀតណាមអាចនាំមកជូនភ្ញៀវទេសចរនូវ អារម្មណ៍ថា ហាក់ដូចជាកំពុងទៅទស្សនាប្រទេសជាច្រើនអញ្ចឹង៕

top