លោក Grigory Trofimchuk អ្នកជំនាញខាងទំនាក់ទំនងអន្តរជាតិរបស់រុស្ស៊ី បានធ្វើអត្ថាធិប្បាយថា នៅក្នុងបរិបទអន្តរជាតិបច្ចុប្បន្ន ឋានៈរបស់វៀតណាមនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) គឺជាកូនសោរដើម្បីរក្សាតុល្យភាពនៃតំបន់ទាំងមូល។
នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ចូលរួមសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលរំលឹកខួបលើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី។ រូបថត៖ VNA
នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម លោក Trofimchuk
បានសង្កត់ធ្ងន់ថា នៅពេលឈានចូលយុគសម័យថ្មីមួយ
អាស៊ានបានលើសពីកម្រិតនៃអង្គការតំបន់មួយ ដើម្បីអះអាងនូវឋានៈជាដៃគូយុទ្ធសាស្ត្រឈានមុខគេ
ដោយទទួលបានការគោរពពិសេសពីមហាអំណាចដូចជា សហរដ្ឋអាមេរិក ចិន រុស្ស៊ី ជប៉ុន
និងសហភាពអឺរ៉ុប (EU)។ នៅក្នុងទិដ្ឋភាពទូទៅនោះ
វៀតណាមបានលេចចេញជាចំណុចភ្លឺមួយ ទាក់ទងនឹងស្ថិរភាព
ការរក្សាយ៉ាងប៉ិនប្រសប់នូវគោលមាគ៌ាកិច្ចការបរទេសដោយមានតុល្យភាព
ការជំរុញយ៉ាងសកម្មកិច្ចសហប្រតិបត្តិការពហុភាគី និងការរក្សាតុល្យភាពតំបន់ទាំងមូល។
វត្តមានរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង
នៅក្នុងវេទិកាអាស៊ាន-រុស្ស៊ីថ្មីៗនេះ គឺជាសក្ខីភាពច្បាស់លាស់នៃឋានៈ
និងឥទ្ធិពលរបស់វៀតណាមនៅលើឆាកអន្តរជាតិ។
លោក Trofimchuk បានវាយតម្លៃថា
វៀតណាមគឺជាកម្លាំងចលករស្នូលមួយ ដែលរួមចំណែកយ៉ាងសំខាន់ដល់ភាពជោគជ័យរបស់អាស៊ាន។
វៀតណាមផ្តោតលើកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាក់ស្ដែង
និងរយៈពេលវែងជាមួយដៃគូនីមួយៗ។
ប្រទេសជាច្រើនអាចសិក្សាពីបទពិសោធន៍កិច្ចការបរទេសរបស់វៀតណាម ជាពិសេសក្នុងរបៀបសម្របសម្រួលទិសដៅ
នៅក្នុងបរិបទភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញ ខណៈពេលដែលនៅតែរក្សាជំហរដ៏ខ្ជាប់ខ្ជួន
ដើម្បីរក្សាសន្តិភាព និងសុភមង្គលសម្រាប់ប្រជាជនទាំងអស់៕