នៅក្នុងសន្និសីទសាមញ្ញ ក្រសួងការបរទេសវៀតណាម នាថ្ងៃទី៣ ខែមិនាឆ្នាំ២០១៨ នៅទីក្រុងហាណូយអ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binhបានឆ្លើយសម្ភាសន៍អ្នកយកព័ត៍មានអំពីបណ្ដាដំណោះស្រាយជាបន្តរបស់វៀតណាម ចំពោះការដែលចិនបានមានសកម្មភាពបង្កភាពតានតឹង ជាបន្តបន្ទាប់នៅសមុទ្រខាងកើត។
“ជាប្រទេសទាក់ទិនផ្ទាល់ដល់ជំលោះនៅសមុទ្រខាងកើត គោលជំហរមុនក៏ដូចជាក្រោយរបស់វៀតណាម គឺគាំទ្រការដោះស្រាយជំលោះនានា ដោយសន្តិវិធីសមស្របជាមួយច្បាប់អន្តរជាតិ ពិសេសគឺអនុសញ្ញា អង្គការសហប្រជាជាតិ ស្ដីអំពីច្បាប់សមុទ្រ ឆ្នាំ១៩៨២។”

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh
ឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៍មាន អំពីប្រតិកម្មរបស់វៀតណាម ចំពោះការដែលថ្ងៃទី២ ខែមិនា ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិបានអនុម័តលើសេចក្ដីសម្រេចដាក់បបទដាក់ទណ្ឌកម្ម ចំពោះសាធារដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ នាថ្ងៃទី៣ ខែមិនា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh បានអោយដឹងថា៖
“ គោលជំហររបស់វៀតណាមគឺគាំទ្រសន្តិភាព ស្ថិរភាព គ្មានអាវុធនុយគ្លេអ៉ែនៅឧបទ្វីបកូរ៉ែ មិនរីកសាយអាវុធនុយគ្លេអ៊ែរ និងឈានទៅការលុបចោលប្រភេទអាវុធនេះ។ វៀតណាមមានគោលបំណងថា បណ្ដាភាគីទាក់ទិនត្រូវជំរុញជំនួបចរចារ ស្វែងរកដំណោះស្រាយដោយសន្តិវិធី ចំពោះបណ្ដាបញ្ហានៅលើឧបទ្វីបកូរ៉ែ រួមចំណែកជាក់ស្ដែងចំពោះសន្តិភាព ស្ថិរភាព នៅក្នុងតំបន់និងអន្តរជាតិ៕”
តាម VOV5 - វិទ្យុសម្លេងវៀតណាម