អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Thanh ទទួលជួបជាមួយប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ លោក Philemon Yang។ រូបថត៖ quochoi.vn
ប្រធានមហាសន្និបាតអ.ស.បនិតិកាលទី៧៩ លោក Philemon Yang បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍន៍ដ៏រឹងមាំរបស់វៀតណាម ជានិច្ចកាលគោរពច្បាប់អន្តរជាតិ មានទំនាក់ទំនងល្អជាមួយប្រទេសទាំងអស់ និងរួមចំណែកយ៉ាងសកម្មដល់សន្តិភាព សន្តិសុខអន្តរជាតិ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ពិភពលោក។ លោក Philemon Yang បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងកាមេរូន ជាពិសេសក្នុងវិស័យជាប្រៀបខ្លាំងរបស់ វៀតណាម ដូចជា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទូរគមនាគមន៍។ លោក Yangសម្តែងនូវចំណាប់អារម្មណ៍ពិសេសចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលរបស់ វៀតណាមក្នុងសមភាពយេនឌ័រ។