ព័ត៌មាន វៀតណាមគាំទ្រតួនាទីស្នូលរបស់អង្គការសហប្រជាជាតិក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ 02/09/2026 វៀតណាមគាំទ្រអង្គការសហប្រជាជាតិ ដែលដើរតួនាទីស្នូលក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ឈរលើការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ ព្រមទាំងគាំទ្រយ៉ាងខ្លាំងក្លា ចំពោះរាល់កិច្ចខិតខំប្រឹងប្រែងក្នុងការកែទម្រង់ប្រព័ន្ធអង្គការសហប្រជាជាតិប្រកបដោយប្រសិទ្ធភាព និងរលូន។ អនុប្រធានរដ្ឋ លោកស្រី វ៉ូ ធីអាញ់សួន អញ្ជើញជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស (រូបថត៖ TTXVN)អនុប្រធានរដ្ឋវៀតណាម លោកស្រី វ៉ូ ធី អាញ សួន បានបញ្ជាក់យ៉ាងដូច្នេះ ក្នុងជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូតេរ៉េស នាថ្ងៃទី ១ ខែកញ្ញា (ម៉ោងក្នុងស្រុក) ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលបើកទូលាយ នៃអង្គការសហប្រតិបត្តិការសៀងហៃបូក (SCO plus) ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៣១ខែសីហា និងថ្ងៃទី ១ ខែកញ្ញា នៅទីក្រុងប៊ីស្គេក ប្រទេសកៀហ្ស៊ីស៊ីស្ថាន។ក្នុងជំនួបនេះ លោកស្រីអនុប្រធានរដ្ឋ ក៏បានស្នើឱ្យភាគីទាំងពីរបង្ហើយយ៉ាងឆាប់ៗ ក្របខ័ណ្ឌយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាពដំណាក់កាល ២០២៧-២០៣១ ដោយអះអាងថា វៀតណាមត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួល និងគាំទ្រអង្គការសហប្រជាជាតិ ប្រសិនបើខ្លួនត្រូវការបង្កើតការិយាល័យ ឬអង្គការបន្ថែមទៀតនៅក្នុងប្រទេសវៀតណាម។ លើសពីនេះ លោកស្រីអនុប្រធានរដ្ឋបានស្នើឱ្យអង្គការសហប្រជាជាតិបន្តគាំទ្រវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ បង្កើនលទ្ធភាពទទួលបានហិរញ្ញវត្ថុបៃតង និងពន្លឿនដំណើរការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ ដើម្បីគាំទ្រវៀតណាមក្នុងការសម្រេចគោលដៅ រក្សាកំណើនពីរខ្ទង់ និងខិតខំក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៤៥។រីឯខ្លួនវិញ អគ្គលេខាធិការលោក អាន់តូនីញ៉ូ ហ្គូទែរេស បានបញ្ជាក់ថា អង្គការសហប្រជាជាតិនឹងបង្កើនការគាំទ្ររបស់ខ្លួនចំពោះវៀតណាមក្នុងការផ្លាស់ប្តូរឌីជីថល ដោយសម្រេចបានកំណើនពីរខ្ទង់ និងគាំទ្រយ៉ាងសកម្មដល់វៀតណាមក្នុងការបង្កើនអត្រាជនជាតិវៀតណាម ដែលធ្វើការនៅអង្គការ សហប្រជាជាតិ៕

វៀតណាមគាំទ្រអង្គការសហប្រជាជាតិ ដែលដើរតួនាទីស្នូលក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ឈរលើការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ ព្រមទាំងគាំទ្រយ៉ាងខ្លាំងក្លា ចំពោះរាល់កិច្ចខិតខំប្រឹងប្រែងក្នុងការកែទម្រង់ប្រព័ន្ធអង្គការសហប្រជាជាតិប្រកបដោយប្រសិទ្ធភាព និងរលូន។ អនុប្រធានរដ្ឋ លោកស្រី វ៉ូ ធីអាញ់សួន អញ្ជើញជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស (រូបថត៖ TTXVN)អនុប្រធានរដ្ឋវៀតណាម លោកស្រី វ៉ូ ធី អាញ សួន បានបញ្ជាក់យ៉ាងដូច្នេះ ក្នុងជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូតេរ៉េស នាថ្ងៃទី ១ ខែកញ្ញា (ម៉ោងក្នុងស្រុក) ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលបើកទូលាយ នៃអង្គការសហប្រតិបត្តិការសៀងហៃបូក (SCO plus) ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៣១ខែសីហា និងថ្ងៃទី ១ ខែកញ្ញា នៅទីក្រុងប៊ីស្គេក ប្រទេសកៀហ្ស៊ីស៊ីស្ថាន។ក្នុងជំនួបនេះ លោកស្រីអនុប្រធានរដ្ឋ ក៏បានស្នើឱ្យភាគីទាំងពីរបង្ហើយយ៉ាងឆាប់ៗ ក្របខ័ណ្ឌយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាពដំណាក់កាល ២០២៧-២០៣១ ដោយអះអាងថា វៀតណាមត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួល និងគាំទ្រអង្គការសហប្រជាជាតិ ប្រសិនបើខ្លួនត្រូវការបង្កើតការិយាល័យ ឬអង្គការបន្ថែមទៀតនៅក្នុងប្រទេសវៀតណាម។ លើសពីនេះ លោកស្រីអនុប្រធានរដ្ឋបានស្នើឱ្យអង្គការសហប្រជាជាតិបន្តគាំទ្រវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ បង្កើនលទ្ធភាពទទួលបានហិរញ្ញវត្ថុបៃតង និងពន្លឿនដំណើរការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ ដើម្បីគាំទ្រវៀតណាមក្នុងការសម្រេចគោលដៅ រក្សាកំណើនពីរខ្ទង់ និងខិតខំក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៤៥។រីឯខ្លួនវិញ អគ្គលេខាធិការលោក អាន់តូនីញ៉ូ ហ្គូទែរេស បានបញ្ជាក់ថា អង្គការសហប្រជាជាតិនឹងបង្កើនការគាំទ្ររបស់ខ្លួនចំពោះវៀតណាមក្នុងការផ្លាស់ប្តូរឌីជីថល ដោយសម្រេចបានកំណើនពីរខ្ទង់ និងគាំទ្រយ៉ាងសកម្មដល់វៀតណាមក្នុងការបង្កើនអត្រាជនជាតិវៀតណាម ដែលធ្វើការនៅអង្គការ សហប្រជាជាតិ៕