សិក្ខាសាលាស្តីពី “សមិទ្ធិរបស់គណៈកម្មាធិការអន្តររដ្ឋាភិបាល ស្តីពីបម្រែបម្រួលអាកាសធាតុនិងសកម្មភាព របស់វៀតណាមក្នុងការទប់ទល់ នឹងបម្រែបម្រួល អាកាសាធាតុ” បានបើកនាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ។ ថ្លែងមតិបើកសិក្ខាសាលានេះ អនុរដ្ឋមន្ត្រីក្រសួងធនធាន និងបរិស្ថានវៀតណាម លោក Vo Tuan Nhan បានឲ្យដឹងថា វៀតណាមយល់ច្បាស់ថា ការទប់ទល់ជាមួយបម្រែបម្រួលអាកាស ធាតុនិងការបង្ការប្រឆាំងគ្រោះធម្មជាតិនោះ គឺមានអត្ថន័យសំខាន់សម្រាប់ការអភិវឌ្ឍន៍ចីរភាពប្រទេសជាតិ។

អនុរដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀតណាមលោក Vo Tuan Nhan ថ្លែងមតិក្នុងសិក្ខាសាលា (រូបថតៈ Trung Hiếu)
យោងតាមលោក Pham Van Tan អនុប្រធាននាយកដ្ឋានឧត្តុនិយមជលសាស្ត្រនិងបម្រែ បម្រួលអាកាសធាតុ នៃក្រសួងធនធាន និងបរិស្ថានថា គោលដៅរួមនៃការអនុវត្តកិច្ច ព្រមព្រៀងប៉ារីសនៅវៀតណាមគឺអនុវត្តសកម្មភាពសមស្រប នឹងដំណោះស្រាយដល់ឆ្នាំ២០២០ និង២០៣០ ដើម្បីអនុវត្តជាជំហានៗនូវការកំណត់មួយចំនួនសម្រាប់វៀតណាម ក្នុងការអនុវត្តកិច្ចព្រមព្រៀងប៉ារីសផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម