ព័ត៌មាន

វៀតណាមខំប្រឹងប្រែងដល់ឆ្នាំ២០២០តម្លៃនាំចេញជលផលទទួលបាន៨ដល់៩ពាន់លានដុល្លារអាមេរិក

នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអនុម័តកម្មវិធីគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច ជលផលនិរន្តរភាពដំ​ណាក់​កាល២០១៦-២០២០។


រូបថតៈ chinhphu.vn

កម្មវិធីនេះសំដៅធ្វើអាជីវកម្មនូវសក្កានុភាព ប្រៀបខ្លាំងអភិវឌ្ឍន៍និរន្តរភាពផ្នែកជលផល ខំប្រឹងប្រែងក្លាយទៅ​ជាផ្នែកផលិតទំនិញធំបំផុត មានរចនាសម្ព័ន្ធនិងរូបភាពផលិតផលសមស្របនិងលទ្ធភាពប្រកួតប្រជែងខ្ពស់ ធ្វើសមាហរណកម្មរឹងមាំទៅក្នុងខឿនសេដ្ឋកិច្ចអន្តរជាតិ តភ្ជាប់នឹងកិច្ចការពារផលប្រយោជន៍ បរិស្ថានអេកូឡូស៊ី រួមចំណែកការពារជាតិ សន្តិសុខលើកោះសមុទ្ររបស់មាតុប្រទេស។ ខិតខំប្រឹងប្រែងដល់ឆ្នាំ២០២០ ល្បឿនតម្លៃផលិតជលផលទទួលបាន ៦,០% ហើយតម្លៃនាំចេញជលផលទទួលបាន​ពី​ ៨​ ដល់​៩​ពាន់​លានដុល្លារអាមេរិក។ ភារកិច្ចមួយក្នុងចំណោមភារកិច្ចរបស់កម្មវិធីគឺលលើកកំពស់សមត្ថភាព ស្រាវ​ជ្រាវ​ ឧស្សាហូបនីយកម្មនិងទំនើបកម្មប្រព័ន្ធផលិតពូជជលផលទំនិញ ក្នុងនោះ វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋានស្រាវជ្រាវ តំបន់ផលិតពូជមានគុណភាព៕

តាម VOV5-វិទ្យុសម្លេងវៀតណាម



top