WHO ប្តេជ្ញាសហការជាមួយរដ្ឋាភិបាលវៀតណាមនៅថ្នាក់មជ្ឈឹម មូលដ្ឋាន សហគមន៍ និងដៃគូអន្តរជាតិក្នុងកិច្ចខិតខំប្រឹងប្រែងបញ្ចប់ជំងឺរបេងឱ្យបានឆាប់តាមគោលដៅដែលបានកំណត់ផងដែរ។
នាយកមន្ទីរពេទ្យសួតមជ្ឈឹម លោក Dinh Van Luong ប្រធានគណៈសម្របសម្រួលកម្មវិធីប្រយុទ្ធប្រឆាំងជំងឺរបេងជាតិ។ រូបថត៖ dangcongsan.vn
នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ
ពិធីរំលឹកខួបទិវាពិភពលោកប្រយុទ្ធប្រឆាំងជំងឺរបេង (២៤ មីនា ២០២៤) ក្រោមប្រធានបទ “បាទ!
វៀតណាមអាចបញ្ចប់ជំងឺរបេង” ប្រព្រឹត្តិទៅជាផ្លូវការ។
ក្នុងពិធីនេះ
នាយកមន្ទីរពេទ្យសួតមជ្ឈឹម លោក Dinh Van Luong ប្រធានគណៈសម្របសម្រួលកម្មវិធីប្រយុទ្ធប្រឆាំងជំងឺរបេងជាតិបានឲ្យដឹងថា
វៀតណាមគឺជាប្រទេសដែលមានអម្រែកជំងឺរបេង
និងជំងឺរបេងដែលស៊ាំនឹងថ្នាំជាប់ចំណាត់ថ្នាក់លេខ ១១
ក្នុងចំណោមប្រទេសដែលមានចំនួនអ្នកជំងឺ និងអំរកជំងឺរបេងខ្ពស់បំផុតទាំង ៣០
នៅលើពិភពលោក៖
“ប្រធានបទទិវាពិភពលោកប្រយុទ្ធប្រឆាំងជំងឺរបេងឆ្នាំ ២០២៤ គឺ៖ “បាទ! “វៀតណាមអាចបញ្ចប់ជំងឺរបេង”ជា“ការឆ្លើយតប”និងការជួយជ្រោមជ្រែងយ៉ាងខ្លាំងក្លាជាមួយពិភពលោក
ដោយអះអាងពីការខិតខំប្រឹងប្រែង ប្តេជ្ញាចិត្ត
និងសេចក្តីប្រាថ្នាខ្ពស់បំផុតរបស់វៀតណាមក្នុងការបង្ការ ប្រយុទ្ធប្រឆាំងជំងឺរបេង។
ទន្ទឹមនឹងនោះ ប្រធានបទឆ្នាំនេះបន្តអះអាងថា
គោលដៅបញ្ចប់ជំងឺរបេងនៅវៀតណាមគឺអាចធ្វើទៅបានទាំងស្រុង”។
អញ្ជើញចូលរួមព្រឹត្តិការណ៍នេះ
ប្រធានតំណាងការិយាល័យអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅវៀតណាម
លោកស្រី Angela Pratt បានអះអាងថា WHO ប្តេជ្ញាសហការជាមួយរដ្ឋាភិបាលវៀតណាមនៅថ្នាក់មជ្ឈឹម មូលដ្ឋាន សហគមន៍
និងដៃគូអន្តរជាតិក្នុងកិច្ចខិតខំប្រឹងប្រែងបញ្ចប់ជំងឺរបេងឱ្យបានឆាប់តាមគោលដៅដែលបានកំណត់ផងដែរ៕