ព័ត៌មាន

វៀតណាមខិតខំបង្កើតរោងចក្រផលិតបន្ទះឈីបស៊ីមីកុងដុកទ័រដំបូងនៅឆ្នាំ ២០២៦

នាយប់ថ្ងៃទី ៦ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញបានអញ្ជើញជួបធ្វើការជាមួយគណៈ ប្រតិភូថ្នាក់ដឹកនាំសមាគម និងសហគ្រាសស៊ីមីកុងដុកទ័រនៃសមាគមស៊ីមីកុងដុកទ័រសកល (SEMI) ដែលកំពុងទស្សនកិច្ច និងធ្វើការនៅវៀតណាម និងចូលរួមតាំងពិព័រណ៍អន្តរជាតិស្តីពីស៊ីមីកុងដុកទ័រ (SEMI Expo) វៀតណាម ឆ្នាំ ២០២៥។

លោកនាយករដ្ឋមន្ត្រី ផាម មិញ ជីញ ជួបពិភាក្សាជាមួយគណៈប្រតិភូក្នុងជំនួបធ្វើការ (រូបថត៖  VNA)

នៅក្នុងជំនួបធ្វើការនេះ ប្រតិភូបានសម្តែងចំណាប់អារម្មណ៍ចំពោះយុទ្ធសាស្ត្រអភិវឌ្ឍន៍ដោយផ្អែកលើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ជាពិសេសការអភិវឌ្ឍឧស្សាហកម្មស៊ីមីកុងដុកទ័រ; វាយតម្លៃខ្ពស់ចំពោះគោលនយោបាយអភិវឌ្ឍន៍វិស័យស៊ីមីកុងដុកទ័ររបស់វៀតណាម។ ដោយបង្ហាញពីបំណង ចង់បន្តវិនិយោគចូលវៀតណាម គណៈប្រតិភូបានស្នើដំណោះស្រាយជាច្រើន ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីស៊ីមីកុងដុកទ័រនៅវៀតណាម និងភ្ជាប់ សកលលោកទាំងមូល ដែលនាំវៀតណាមក្លាយជាមជ្ឈមណ្ឌលស៊ីមីកុងដុក ទ័រនៃតំបន់ និងពិភពលោក។

ដោយថ្លែងអំណរគុណដល់សមាគមស៊ីមីកុងដុកទ័រសកល ចំពោះមតិយោ បល់របស់ខ្លួន លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ បានមានប្រសាសន៍ថា វៀតណាមមានគោលបំណងម្ចាស់ការនិងប្រកួតប្រជែង ក្នុងវិស័យបច្ចេក វិទ្យា ជាពិសេសបច្ចេកវិទ្យាយុទ្ធសាស្ត្រ ក្នុងនោះមានឧស្សាហកម្មស៊ីមីកុង ដុកទ័រផងដែរ។ វៀតណាមខិតខំបង្កើតរោងចក្រផលិតបន្ទះឈីបស៊ីមីកុង ដុកទ័រដំបូងគេនៅឆ្នាំ ២០២៦ ហើយយ៉ាងហោចណាស់នៅឆ្នាំ ២០២៧ នឹងមានការរចនា ផលិត និងសាកល្បងបន្ទះឈីបស៊ីមីកុងដុកទ័រចាំបាច់មួយចំនួន។ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានសង្កត់ធ្ងន់ថា៖ “ដើម្បីអភិវឌ្ឍន៍ យើងត្រូវតែមានជំនួយពីមិត្តភក្តិអន្តរជាតិ ជាពិសេសក្នុងការផលិតបន្ទះឈីប។ ដូច្នេះ យើងត្រូវតែអាចផលិតផង និងពឹងផ្អែកលើខ្លួនឯងផង ដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ជាពិសេសក្នុងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ដើម្បីឱ្យវៀតណាមអាចសម្រេចបាននូវភាព ជឿនលឿនប្រកបដោយចីរភាព។ អភិវឌ្ឍន៍វិស័យស៊ីមីកុងដុកទ័រយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព ដែលរួមចំណែកដល់ការលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រទេសជាតិ”។

លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា អាជីវកម្មនឹងមិនត្រឹមតែមកវៀតណាមសម្រាប់ការវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអមដំណើរ និងជួយវៀត ណាមអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីផលិតស៊ីមីកុងដុកទ័រទៀតផង។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា វៀតណាមនឹងបង្កលក្ខណៈងាយស្រួល និងបើកចំហរទាំងអស់សម្រាប់អាជីវកម្មវិនិយោគ និងសហការ ដែលក្នុងនោះកំពុងបើកចក្រទ្វារវិនិយោគជាតិ  ក្រោមការដឹកនាំរបស់អគ្គលេខាបក្ស លោក តូ ឡឹម ហើយនឹងត្រូវបង្ហើយរួចជាស្រេចនៅឆ្នាំនេះ៕


top