ព័ត៌មាន

វៀតណាមកំពុងអនុវត្តល្អបទដ្ឋានសុវត្ថិភាពអាកាសចរណ៍អន្តរជាតិ


វៀតណាមកំពុងអនុវត្តល្អបទដ្ឋានសុវត្ថិភាពអាកាសចរណ៍អន្តរជាតិ

នៅក្នុងជំនួបសន្ទនាជាមួយលោក Olumuyiwa Benard Aliu ប្រធានក្រុមប្រឹក្សាអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO)នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានវាយតំលៃខ្ពស់ចំពោះការជួយឧបត្ថម្ភប្រកបដោយប្រសិទ្ធភាព សកម្មរបស់ ICAO សំរាប់វៀតណាម។ ទន្ទឹមនឹងនោះ លោកក៏បានស្នើអោយ ICAO បន្តបង្កើនការជួយឧបត្ថម្ភបច្ចេកទេសនិងផ្តល់ព័ត៌មាន ដើម្បីវៀតណាមបំ​ពេញ​ល្អភារកិច្ចគ្រប់គ្រងតំបន់អាកាសចរណ៍ គាំទ្រវៀតណាមចុះឈ្មោះជាសមាជិកអចិន្ត្រៃយ៍នៅ ICAO ។​លោក Olumuyiwa Benard Aliu បានកត់សម្គាល់នូវការខំប្រឹងប្រែងរបស់ផ្នែកអាកាសចរណ៍ស៊ីវិល​វៀត​ណាម​ ហើយ​សន្យាជួយឧបត្ថម្ភបច្ចេកទេសសំរាប់សមាជិកនានាដែលក្នុងនោះមានវៀតណាម អនុវត្តជោគជ័យបទដ្ឋាន​សកល៕

តាម VOV5-វិទ្យុសម្លេងវៀតណាម



top