ចំណុចសំខាន់ៗ

វៀតណាមកសាងប្រទេសជាតិ ស្របតាមគំរូសង្គមនិយមមានភាពស្វាហាប់ និងការច្នៃប្រឌិត ក្នុងយុគសម័យថ្មី

នៅក្នុងបរិបទនៃមហាសន្និបាត លើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ លោក Doraisamy Raja អគ្គលេខាបក្សកុម្មុយនិស្តឥណ្ឌា (CPI) បានចែករំលែកទស្សនៈរបស់លោកលើអត្ថន័យ​​នៃព្រឹត្តិការណ៍នយោបាយដ៏សំខាន់នេះសម្រាប់ដំណើរការអភិវឌ្ឍរបស់វៀតណាម ក៏ដូចជាចលនាឆ្វេងនិយម និងជឿនលឿននៅទូទាំងពិភពលោក។

 

 

ពាក្យស្លោក និងនិមិត្តសញ្ញារបស់មហាសន្និបាតលើកទី ១៤ របស់បក្ស នៅតាមដងផ្លូវនៃទីក្រុងហាណូយ។ រូបថត៖ VNA

យោងតាមលោក Doraisamy Raja អគ្គលេខាបក្ស ការសម្រេចចិត្តរបស់វៀតណាមក្នុងការបន្តគំរូកំណើនថ្មីដោយផ្អែកលើវិទ្យាសាស្ត្រ នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល បង្ហាញពីចក្ខុវិស័យជាយុទ្ធសាស្ត្រ ទំនុកចិត្ត និងសមត្ថភាពក្នុងការក្តាប់ជាប់តម្រូវការនៃសម័យកាល។

លោក Doraisamy Raja បានអះអាងថា ការផ្លាស់ប្តូរពីគំរូកំណើនដែលផ្អែកលើកម្លាំងពលកម្មថោក និងការធ្វើអាជីវកម្មធនធាន ទៅជាគំរូអភិវឌ្ឍន៍ដែលផ្អែកលើចំណេះដឹង បច្ចេកវិទ្យា និងផែនការជាតិ គឺជាជំហានមួយឆ្ពោះទៅរកការកែលម្អគុណភាពនៃកម្លាំងផលិតភាព។ ជាពិសេស ដំណើរការនេះត្រូវបានដាក់ក្នុងក្របខ័ណ្ឌនៃទិសដៅសង្គមនិយម ដោយសង្កត់ធ្ងន់លើតួនាទីរបស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងការបម្រើដល់ការអភិវឌ្ឍជាតិ និងវឌ្ឍនភាពសង្គម។ នេះបញ្ជាក់ថា សង្គមនិយមនៅវៀតណាម គឺជាដំណើរការមួយដ៏ស្វាហាប់ មានសមត្ថភាពសម្របខ្លួនប្រកបដោយភាពច្នៃប្រឌិតទៅនឹងលក្ខខណ្ឌប្រវត្តិសាស្ត្រថ្មីៗ ខណៈពេលដែលតែងតែដាក់សុខុមាលភាពរបស់ប្រជាជន និងអធិបតេយ្យភាពជាតិជាស្នូល។

បដា និងពាក្យស្លោកពណ៌ក្រហមភ្លឺចែងចាំងតុបតែងតាមដងផ្លូវនៃរដ្ឋធានីហាណូយ ដើម្បីស្វាគមន៍មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។ រូបថត៖ ឡេ ដុង - VNA

សម្លឹងមើលទៅ ៥ ឆ្នាំខាងមុខ លោក Doraisamy Raja អគ្គលេខាបក្សកុម្មុយនិស្តឥណ្ឌា (CPI)  ចាត់ទុកថា អាទិភាពចម្បងរបស់ វៀតណាម គឺការពង្រឹងដំណើរការផ្លាស់ប្តូរទៅជាខឿនសេដ្ឋកិច្ច ផ្អែកទៅលើចំណេះដឹង ធានាថា វឌ្ឍនភាពវិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មី ដែលនាំមកនូវផលប្រយោជន៍ដល់សង្គមទាំងមូល។ ការបង្កើនការអប់រំសាធារណៈ ការអភិវឌ្ឍជំនាញ និងប្រព័ន្ធស្រាវ ជ្រាវ ត្រូវបានចាត់ទុកជាកូនសោ ដើម្បីឱ្យការផ្លាស់ប្តូរថ្មី មិនបង្កើតឱ្យមានវិសមភាពកាន់តែខ្លាំងឡើង ព្រមទាំងធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងផ្សារភ្ជាប់នឹងការការពារបរិស្ថាន។

 

លោក Doraisamy Raja អគ្គលេខាបក្សកុម្មុយនិស្តឥណ្ឌា (CPI)។ រូបថត៖ VNA

ទន្ទឹមនឹងនោះ លោក Doraisamy Raja  ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តជំរុញយុត្តិធម៌សង្គម និងប្រជាធិបតេយ្យសង្គមនិយម តាមរយៈការចូលរួមជាប្រចាំរបស់កម្មករ កសិករ យុវជន និងស្ត្រី ចូលក្នុងដំណើរការរៀបចំផែនការ និងការអនុវត្តគោលនយោបាយ។ ទាក់ទងនឹងវិស័យកិច្ចការបរទេស ការប្រកាន់ខ្ជាប់មាគ៌ាសន្តិភាព កិច្ចសហប្រតិបត្តិការ និងពហុភាគីនិយមឯករាជ្យ នឹងបន្តជាសសរស្ដម្ភដ៏សំខាន់ ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់វៀតណាម។

តាមលោក Doraisamy Raja អគ្គលេខាបក្សកុម្មុយនិស្តឥណ្ឌា (CPI)  ដែរ ជោគជ័យមួយ​ទៀត នៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XIV របស់បក្ស នឹងត្រូវបានវាស់វែងដោយកម្រិតដែលបណ្តាទិសដៅ និងការប្តេជ្ញាចិត្តនូវការអនុវត្តសេចក្តីសម្រេចចិត្តរបស់បក្ស  ដើម្បីកែលម្អជីវភាពរស់នៅ ភាពថ្លៃថ្នូរ និងសមាលភាពសង្គម សម្រាប់ប្រជាជនវៀតណាម តាមរយៈនោះ បន្តបញ្ជាក់ពីកេរ្តិ៍ឈ្មោះ និងតួនាទីរបស់វៀតណាមនៅ ក្នុងចលនាវឌ្ឍនភាព និងសន្តិភាពនៅលើពិភពលោក៕


top